(ភ្នំពេញ)៖ ក្នុងពេលកូវីដ១៩ កំពុងផ្ទុះឡើងសារជាថ្មី ជាពិសេសការឆ្លងចូលសហគមន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស អោយប្រជាពលរដ្ឋទាំងអស់ កាត់បន្ថយការប្រមូលផ្តុំគ្នា ការជួបជុំគ្នា ជាពិសេសត្រូវ ផ្អាកនៅការរៀបចំកម្មវិធីនានាលក្ខណៈប្រមូលផ្តុំគ្នាជាក្រុម។ ក្នុងនោះមានការរៀបចំកម្មវិធីជប់លៀង កម្មវិធីបុណ្យផ្សេងៗ ក៏ដូចជា កម្មវិធីរៀបអាពាហ៍ពិពាហ៍ជាដើម។ ប្រជាពលរដ្ឋជាច្រើន ក៏បានធ្វើការអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដោយសម្រេចផ្អាក និងលើកពេល ក្នុងការរៀបចំកម្មវិធីផេ្សងៗជាពិសេស កម្មវិធីរៀបអាពាហ៍ពិពាហ៍តែម្តង។ សូមទស្សនាវីដេអូ៖


