(វ៉ាស៊ីនតោន)៖ មេធាវីផ្ទាល់ខ្លួនរបស់លោក ដូណាល់ ត្រាំ គឺលោក Rudy Giuliani បានឆ្លងកូវីដ-១៩ ពោលលទ្ធផលតេស្តវិជ្ជមាន នេះបើយោងតាមការបង្ហោះនៅលើ Twitter របស់លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ (វេលានៅអាមេរិក)។
លោក ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា «Giuliani ដែលជាចៅហ្វាយក្រុងដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃក្រុងញ៉ូវយក និងធ្វើការមិនខ្លាចនឿយហត់ដើម្បីប្រឆាំងតវ៉ានូវលទ្ធផលបោះឆ្នោតដែលពុករលួយបំផុត (នៅក្នុងប្រវត្តិសាស្ត្រអាមេរិក) បានតេស្តវិជ្ជមានកូវីដ-១៩»។ លោក ត្រាំ ក៏បានលើកទឹកចិត្ត និងជូនពរមេធាវីផ្ទាល់ខ្លួនរបស់លោក ឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ផងដែរ។
សូមបញ្ជាក់ថា លោក Rudy Giuliani មានអាយុ៧៦ឆ្នាំ ជាអតីតអភិបាលក្រុងញូ៉វយ៉ក និងសព្វថ្ងៃជាមេធាវីផ្ទាល់ខ្លួនលោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថាលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យនៅទីក្រុងវ៉ាស៊ីនតោន ស្របពេលលោកស្ថិតនៅផ្នែកអ្នកជំងឺប្រឈមនឹងហានិភ័យខ្ពស់៕



