ក្រសួងសុខាភិបាល បានសម្រេច​បិទ​អគារ​កាណាឌីយ៉ា រហូតដល់​ថ្ងៃទី​១៧​ធ្នូ ហើយ​អ្នកធ្វើការ​ទាំងអស់ ត្រូវធ្វើ​តេស្ត ២​ដង​ទៀត​
SWIFT NEWS ថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បាន​សរសេរ​លិខិត​ជម្រាបជូន​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ កាណាឌីយ៉ា ពី​ការបិទ​អគារ​កាណាឌីយ៉ា​ទាំងមូល រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។ ការសម្រេច​នេះ ធ្វើឡើង​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​ក្រសួងសុខាភិបាល បានបញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ ថា ដោយសារ​បុគ្គលិក នៅ​ធនាគារ​ចិន​ម្នាក់ មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បាន​ប្រើប្រាស់​ជណ្តើរយន្ត​រួមគ្នា នៅ​អគារ​កាណាឌីយ៉ា ដូច្នេះ​ត្រូវ​បិទ​អគារ​កាណាឌីយ៉ា​ទាំងមូល បន្តទៀត រយៈពេល ១៤​ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃទី​០៣ ខែធ្នូ រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។ ដោយឡែក បុគ្គលិក ដែល​ធ្វើការ​នៅ​ទីនោះ​ទាំងអស់ ត្រូវធ្វើ​តេស្ត ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៣ ខែធ្នូ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០»៕​

អត្ថបទដែលជាប់ទាក់ទង
ក្រសួងព័ត៌មាន ​បើកសិទ្ធិឲ្យប្តឹងបុគ្គល ដែលបំពុលព័ត៌មាន ​ដោយមិនចាំបាច់ជូនដំណឹងមកក្រសួង​
ព័ត៌មានជាតិ
BEST TV: តារាចម្រៀងប្រុស លោក អាន គុណកូឡា សម្រេចផ្អាកមង្គលការ ភ្លាមៗ ក្រោយកូវីដ១៩ កើនឡើងជាថ្មី!
ព័ត៌មានជាតិ
ស.ស.យ.ក. ​កោតសរសើរសមាជិកនៅទូទាំងប្រទេស ​ដែលបានលះបង់ពេលវេលា ​និងធនធានផ្ទាល់ខ្លួន ​ដើម្បីផ្សព្វផ្សាយវិធានការទប់ស្កាត់កូវីដ​
ព័ត៌មានជាតិ
ថាវឌី៖ ​មានមន្ត្រីឧទ្យានុរក្សប្រុសៗខ្លះថា ខ្ញុំជាស្ត្រី គឺមិនសាកសមធ្វើជាមន្ត្រីឧទ្យានុរក្សឡើយ​
ព័ត៌មានជាតិ
TOP NEWS: សម្តេចក្រឡាហោម ស ខេង សម្រេចផ្អាកមន្ត្រីរាជការចេញចូលក្រសួងមហាផ្ទៃបណ្តោះអាសន្នសិន
ព័ត៌មានជាតិ
ក្រុមចម្រៀងកូរ៉េដ៏ល្បី BTS ប្រមូលអស់ពានរង្វាន់ធំៗ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA 2020
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី