ទូតកម្ពុជានៅកូរ៉េ ​គៀងគរជំនួយថ្នាំពេទ្យពីក្រុមហ៊ុនកូរ៉េតម្លៃជាង ​១៥​ម៉ឺនដុល្លារ ​ដើម្បីប្រគល់ជូនរដ្ឋាភិបាលកម្ពុជា​
SWIFT NEWS ថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សេអ៊ូល)៖ តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅប្រទេសកូរ៉េខាងត្បូង ជំនួយមនុស្សធម៌ ដែលជាថ្នាំផ្សះប្រភេទ Antibiotic ម៉ាក VINCYN INJ ចំនួន១ម៉ឺនដូស ព្រមទាំងថ្នាំសម្លាប់សត្វល្អិតក្នុងខ្លួនមនុស្ស ដែលគិតជាទឹកប្រាក់ប្រមាណ ១៥ម៉ឺនដុល្លារ ត្រូវបានក្រុមហ៊ុនផលិតថ្នាំពេទ្យ BL Pharm ប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា។

ការឧបត្ថម្ភថ្នាំពេទ្យនេះ ជាលទ្ធផលនៃការធ្វើចលនាគៀងគរជំនួយពីសប្ប្បុរសជនរបស់ស្ថានទូតកម្ពុជា និងដោយមានការសម្របសម្រួលយ៉ាងសកម្មពីសំណាក់លោកវរសេនីយ៍ឯកនាយសេនានុព័ន្ធ ថន ដារ៉ា ទីប្រឹក្សាយោធាអមស្ថានទូត។

ក្នុងនោះដែរ លោកឯកអគ្គរាជទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធានក្រុមហ៊ុន លោកវេជ្ជបណ្ឌិត Yu និងសមាគម Happy Dream Supporters ចំពោះទឹកចិត្តដ៏ជ្រះថ្លា និងបរិសុទ្ធចំពោះការឧបត្ថម្ភនេះ៕


អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាល បានសម្រេច​បិទ​អគារ​កាណាឌីយ៉ា រហូតដល់​ថ្ងៃទី​១៧​ធ្នូ ហើយ​អ្នកធ្វើការ​ទាំងអស់ ត្រូវធ្វើ​តេស្ត ២​ដង​ទៀត
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​តាមរយៈក្រសួងកសិកម្មជួយឧបត្ថម្ភថវិកា ​២០០លានរៀល ​សម្រាប់បម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប​ ក្នុងខេត្តគោលដៅចំនួន១១
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ធ្វើជា​ប្រធាន ដឹកនាំ​កិច្ចប្រជុំ​កំពូល​នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ACMECS
ព័ត៌មានជាតិ
លោក Rudy Giuliani មេធាវីផ្ទាល់ខ្លួនរបស់លោក Trump ឆ្លងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
ម៉ោង ៩​ព្រឹក ថ្ងៃទី​៨​ធ្នូ នៅ​រដ្ឋសភា ធ្វើតេស្ត លើក​ទី​២ ចំពោះ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា
ព័ត៌មានជាតិ
ឃាត់ខ្លួនក្រុមក្មេងទំនើងសុទ្ធសឹងតែជាសិស្សសាលា ១២នាក់ ​ដែលដេញវាយគ្នាយ៉ាងអនាធិបតេយ្យតាមផ្លូវ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី