(កូរ៉េ)៖ កូរ៉េខាងត្បូងរកឃើញករណីកូវីដ-១៩ថ្មីលើសពី ៦០០នាក់ នៅថ្ងៃសុក្រនេះ ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេល ៩ខែចុងក្រោយ។ ជាមូយនឹងការព្រួយបារម្ភពីជំងឺកូវីដឆ្លងកាន់តែខ្លាំង ទីក្រុងសេអ៊ូលបានដាក់វិធានការផ្អាកដំណើរការហាងទំនិញ និងអាជីវកម្មគ្រប់ប្រភេទត្រឹមម៉ោង ៩យប់ សម្រាប់រយៈពេលពីរសប្តាហ៍។
តាមបណ្តាញព័ត៌មានខ្មែរនៅកូរ៉េ នៅថ្ងៃទី៤ ខែធ្នូនេះ បានណែនាំពីទីតាំងចត្តាឡីស័កនៅកូរ៉េ ដែលតម្លៃសមរម្យ ស្អាត និងមានទាំងអាហារ និងសេវាកម្មផ្សេងៗ សម្រាប់បងប្អូនខ្មែរ ដែលមកដល់កូរ៉េ ហើយត្រូវការរកទីតាំងធ្វើចត្តាឡីស័កទៅតាមតម្រូវការរបស់រដ្ឋាភិបាលកូរ៉េ។
បងប្អូនអាចទាក់ទងសួរនាំអំពីទីតាំងចត្តាឡីស័កនេះ ដែលមានបន្ទប់ចត្តាឡីស័ក១៤ថ្ងៃគ្រប់តំបន់ ក្នុងតម្លៃសមរម្យ សុវត្ថិភាព និងមានសេវាកម្មល្អ៖ ១-ទទួលនៅព្រលានយន្តហោះ២-ជួយសំរបសំរួលបកប្រែឯកសារថៅកែ និងពេទ្យ ៣-ជូនពិនិត្យតេស្តកូវីដ-១៩ ៤-រៀបចំបន្ទប់ស្អាត ផាសុកភាព ៥-និងអាហារគ្រប់គ្រាន់ក្នុងពេលចត្តាឡីស័ក។ ព័ត៌មានលំអិតៈ 01099496153 និង 01048150555៕



