វេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ​លើកដំបូងរបស់កម្ពុជា ​ក្រោមពាក្យស្លោក ​«កសាងអនាគតជាមួយការសិក្សាតាមរយៈអេឡិចត្រូនិក»​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ វេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច (e-learning) ត្រូវបានប្រារព្ធឡើងជាលើកដំបូងបំផុតនៅប្រទេសកម្ពុជា ក្រោមពាក្យស្លោក «កសាងអនាគតជាមួយការសិក្សាតាមរយៈអេឡិចត្រូនិក»។

វេទិកានេះ ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ STEP IT Academy ព្រមទាំងក្រុមហ៊ុន The Idea ក្នុងគោលដៅលើកកម្ពស់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ស្របពេលដែលប្រទេសកម្ពុជា កំពុងសម្របខ្លួនទៅនឹងបរិបទនៃយុគសម័យឌីជីថល។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “នេះគឺជាឱកាសមួយ សម្រាប់យើងទាំងអស់គ្នា ក្នុងការចែករំលែកវិធីសាស្រ្ត និងការអនុវត្តល្អៗ ក្នុងការបន្តនូវការផ្តល់ឱកាសទៅដល់សិស្សានុស្ស ដែលគ្មានលទ្ធភាព ក្នុងការបន្តការសិក្សាតាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលផ្សេងៗ”។

សូមជម្រាបថា វេទិកានេះបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធអនឡាញ ដែលបានផ្តល់វេទិកាជូនដល់អ្នកជំនាញជាច្រើនរូប រួមមានថ្នាក់ដឹកនាំក្រសួងអប់រំ អ្នកជំនាញ អ្នកឈានមុខគេលើវិស័យបច្ចេកវិទ្យាទាំងក្នុងស្រុក និងក្រៅប្រទេស ក្នុងការធ្វើបទបង្ហាញ ផ្ដល់មតិយោបល់ ការយល់ដឹង និងការណែនាំ ទាក់ទិនទៅនឹងការអប់រំតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។

កម្មវិធីក៏មានការប្រកួតប្រជែងពានរង្វាន់គ្រូបង្រៀនដែលមាន ភាពច្នៃប្រឌិតខ្ពស់ ប្រចាំឆ្នាំ ២០២០ផងដែរ ដែលមានគោលបំណង លើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ នៅក្នុងប្រទេសកម្ពុជា ឱ្យជម្រុញនូវការអនុវត្តនៃការបង្រៀនរបស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរជាងមុន។ ក្នុងនោះលោកគ្រូ អ្នកគ្រុ ដែលទទួលបានជ័យលាភីរួមមាន៖ ជ័យលាភីលេខ១គឺ៖ លោក ថុល ចាន់ថន មកពីវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្ដាល, ជ័យលាភីលេខ២គឺ៖ កញ្ញា គឹម មិថុនា មកពីសាលាជំនាន់ថ្មី វិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ និងជ័យលាភីលេខគឺ៖ លោក ចៅ វណ្ណៈ មកពីវិទ្យាល័យ កំរៀង ខេត្តបាត់ដំបង៕


អត្ថបទដែលជាប់ទាក់ទង
ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា រកឃើញ​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​បុគ្គលិក​ហាង Carl's Jr Burger នៅ​ទួល​ទំពូង​
ព័ត៌មានជាតិ
សារពិសេស សម្តេចតេជោ ហ៊ុន សែន អំពីវិធានការឆ្លើយតបការវិវត្តន៍ថ្មីនៃកូវីដ១៩
ព័ត៌មានជាតិ
TOP NEWS: សម្ដេចតេជោ ហ៊ុន សែន ចេញសារថ្មីមួយបញ្ជាក់អំពី ការសម្រេច បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ភ្លាម បន្ទាប់ពីឃើញលទ្ធផលតេស្តវិជ្ជមាន
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល នឹងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានលទ្ធផលតេស្ត កូវីដ-១៩វិជ្ជមានភ្លាម
ព័ត៌មានជាតិ
លើកពេលប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី៩
ព័ត៌មានជាតិ
ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មក អាមេរិកផ្តល់ថវិកាជាង១១លានដុល្លារដល់កម្ពុជា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី