ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា រកឃើញ​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​បុគ្គលិក​ហាង Carl's Jr Burger នៅ​ទួល​ទំពូង​​
SWIFT NEWS ថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

SWIFT NEWS ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០

(​ភ្នំពេញ​)៖ អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការន៍​សហគមន៍ ២៨​វិច្ឆិកា ត្រូវបាន​ក្រសួងសុខាភិបាល រកឃើញ​អ្នកឆ្លង​ជំងឺ​កូ​វីដ​១៩ ម្នាក់ទៀត​។ នោះ​គឺ​បុរស​ជនជាតិខ្មែរ ឈ្មោះ សាយ សៅ​លាង អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Carl's Jr Burger ទួល​ទំពូង ធ្លាប់​រស់នៅ​ជាមួយ​អ្នកជំងឺ​ឈ្មោះ ញិ​ល សុខ​កូ​ឡា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុន​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ធ្វើការ​នៅ Pedro ផ្លូវ​ព្រះសីហនុ ដែល​បាន​រកឃើញ​មាន​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​៣ ខែធ្នូ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល ប្រកាសថា គិតពី​ថ្ងៃទី​២៩​វិច្ឆិកា មកដល់​ថ្ងៃទី​៥ ខែធ្នូ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា សរុប​ចំនួន ១០៧៧២​នាក់​។ ក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី សរុប ៣០​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​អំពាវនាវ​ដល់​អតិថិជន​ទាំងឡាយណា ដែល​បាន​ចូលទៅ​ទិញ​សម្លៀកបំពាក់ នៅ​ហាង Zando សាខា​បឹង​កេងកង នៅ​អំឡុងពេល​ចាប់ពី​ម៉ោង ១៩:៣០​នាទី​យប់ ដល់ពេល​បិទ​ហាង នា​យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​មក​ធ្វើតេស្ត​ជាបន្ទាន់​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ( រាល់​ម៉ោង​ធ្វើការ ) ដើម្បី​ស្វែងរក​វីរុស​កូ​វីដ​១៩ និង​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ ឬ​នៅ​សណ្ឋាគារ ឬ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅតាម​ខេត្ត ឲ្យ​បាន​ឲ្យ​គ្រប់​ចំនួន ១៤​ថ្ងៃ និង​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន កុំ​ឲ្យ​ចម្លង​ទៅ​អ្នកដទៃ ឲ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត ហើយ​កុំ​ដើរចេញ​ក្រៅ​ផ្ទះ ឬ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងអំឡុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ឲ្យ​សោះ ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​ម្នាក់ ទៅ​ម្នាក់ និង​កុំ​ឲ្យ​មានការ​រាតត្បាត​នៅក្នុង​សហគមន៍​។​

​ទន្ទឹមនឹង​រកឃើញ​ឆ្លង​ថ្មី​ម្នាក់ កាលពី​ថ្ងៃទី​៥ ខែធ្នូ ក៏មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​ម្នាក់​ដែរ គឺ​បុរស​ជនជាតិ​នេ​ប៉ាល់ ឈ្មោះ ហ្គូ​រ៉ុង កា​ម៉ា ស៊ុ​ល​ទី​ម ( GURUNG Karma Tsultim ) អាយុ ៣៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ផ្លូវ​២៧១ សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​នេ​ប៉ាល់ ទៅ​ដូ​ហា និង​បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន ចំនួន ២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​គិត​មកដល់​ម៉ោង ៧​ព្រឹក ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៤៦​នាក់​។ ក្នុងនោះ ៣០៦​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៤០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ( ៣៣​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ៧​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ )៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន​ សែន៖ ​បើហាងណាមិនអនាម័យឲ្យត្រឹមត្រូវ ​បិទបណ្តោះអាសន្នសិន​
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ​ផ្ញើសារពិសេសជំរុញអាជ្ញាធរ​ឲ្យត្រួតពិនិត្យការពង្រឹងអនាម័យនៅតាមហាងលក់ទំនិញនានាឲ្យហ្មត់ចត ដើម្បីការពារការឆ្លងកូវីដ១៩
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ​ច្រានចោលទាំងស្រុងចំពោះការផ្សាយពីវិធីព្យាបាលអ្នកជំងឺ ​ដែលធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យ
ព័ត៌មានជាតិ
ធនាគារ២ ABA និង អេស៊ីលីដា ​បង្ហាញថា ​រីកចម្រើនទោះបីក្នុងបរិបទកូវីដ១៩​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ផ្ញើសារពិសេសបញ្ជាឲ្យអាជ្ញាធរចុះបិទទីតាំងអាជីវកម្មណា ​ដែលមិនអនុវត្តន៍វិធានការសុខាភិបាល
ព័ត៌មានជាតិ
អ្នក​ចូល​ទិញ​សម្លៀកបំពាក់ នៅ​ហាង Zando សាខា​បឹង​កេងកង យប់​ថ្ងៃទី​២៧​វិច្ឆិកា ត្រូវ​ទៅធ្វើ​តេស្តរ​កកូ​វីដ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី