TOP NEWS: សម្តេចតេជោ ហ៊ុន សែន ​ផ្ញើសារពិសេសជំរុញអាជ្ញាធរ​ឲ្យត្រួតពិនិត្យការពង្រឹងអនាម័យនៅតាមហាងលក់ទំនិញនានាឲ្យហ្មត់ចត ដើម្បីការពារការឆ្លងកូវីដ១៩​
SWIFT NEWS ថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែធ្នូនេះ បានផ្ញើសារពិសេសជំរុញអាជ្ញាឲ្យត្រួតពិនិត្យការពង្រឹងអនាម័យនៅតាមហាងលក់ទំនិញនានាឲ្យហ្មត់ចត ដើម្បីការពារការឆ្លងកូវីដ១៩។

​វិធានការ​ដែល​សម្តេចតេជោនាយក​រដ្ឋមន្ត្រី លើកឡើង​នោះមានដូចជា រក្សា​គម្លាត​សុវត្ថិភាព និងពាក់​ម៉ាស់ជាដើម​។ សម្តេចតេជោបន្តថា មិនមែន​តែ​បុគ្គលិក​តាម​ហាង​នោះទេ សូម្បីតែ​ភ្ញៀវ ក៏ត្រូវ​ពាក់​ពាក់​ម៉ាស់​ដែរ​។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​៖ «ប្រសិនបើទីកន្លែងនោះមិនព្រមអនុវត្តន៍ទេ សូមប្រើអំណាចរបស់រដ្ឋ អភិបាលខេត្ត រាជធានី ដើម្បីបិទហាងនោះជាបណ្តោះអាសន្នសិន ព្រោះយើងគ្មានជម្រើសណាផ្សេងឲ្យល្អជាងជម្រើសធានាក្នុងការគម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ាស់ ការធ្វើអនាម័យ ទាំងអ្នកចូលទៅទិញ ទាំងអ្នកលក់ ដែលយើងសង្កេតនៅតាមហាងមួយចំនួន គឺពុំបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវរបស់ក្រសួងសុខាភិបាលនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ការចម្លងនៅក្នុងហាងសម្លៀកបំពាក់មួយក្នុងរាជធានីភ្នំពេញ គឺបណ្តាលមកពីការអនុវត្តន៍មិនបានត្រឹមត្រូវទៅតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការដាក់ប្រទេសក្នុងគ្រាអាសន្ន ឬបិទផ្នែកណាមួយ ដូចការឃោសនារបស់ជនអាក្រក់នោះទេ»
ព័ត៌មានជាតិ
ចែករំលែកបទពិសោធន៍ពី «មន្ត្រីខ្មែរ ម្នាក់ ដែល បានសះស្បើយពីជំងឺកូវីដ១៩»
ព័ត៌មានជាតិ
កម្លាំងនគរបាលចរាចរណ៍ ​ពង្រាយតាមគោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ ​ដើម្បីផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់​កូ​វីដ​​
ព័ត៌មានជាតិ
សារសម្តេចតេជោ ហ៊ុន សែន ​ណែនាំវិធានការកូវីដ១៩ ​ត្រូវអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយបន្តតាមការចាក់មេក្រូ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ​«យើងមិនទាន់ឈានដល់ការដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ​ ដែលនាំឲ្យគាំងសេដ្ឋកិច្ច ​ទោះបីខ្ញុំបានព្រាងឯកសាររួចរាល់ហើយក៏ដោយ»​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន​ សែន៖ ​បើហាងណាមិនអនាម័យឲ្យត្រឹមត្រូវ ​បិទបណ្តោះអាសន្នសិន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី