(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ដោយមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានពង្រាយតាមផ្លូវ និងគោលដៅភ្លើងស្តុបសំខាន់ៗក្នុងរាជធានីភ្នំពេញ ដើម្បីអប់រំ និងផ្សព្វផ្សាយតាមរយៈ ប្រដាប់បំពងសំឡេងចល័តដល់អ្នកធ្វើដំណើតតាមដងផ្លូវអំពីវិធានការទប់ស្កាត់កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះឡើងព្រឹត្តិការណ៍២៨វិច្ឆិកា ដែលជាការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគម៍លើកដំបូង គេសង្កេតឃើញថា តាមបណ្តាទីកន្លែងនានានៅក្រុងភ្នំពេញហាក់មានសភាពស្ងប់ស្ងាត់ជាងមុន។ ប្រជាពលរដ្ឋជាច្រើនមានការបារម្ភ និងភ័យខ្លាច ដោយម្នាក់ៗបើមិនមានការចាំបាច់ គឺមិនហ៊ានចេញក្រៅផ្ទះនោះទេ៕
no




