ធនាគារ២ ABA និង អេស៊ីលីដា ​បង្ហាញថា ​រីកចម្រើនទោះបីក្នុងបរិបទកូវីដ១៩​​
SWIFT NEWS ថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ធនាគារធំពីរនៅកម្ពុជា គឺធនាគារអេស៊ីលីដា (ACLEDA​) និងធនាគារអេប៊ីអេ (ABA) បានបង្ហាញពីសក្តានុពលដ៏ធំធេងខ្លួន ដើម្បីទទួលបានប្រាក់ចំណេញទោះបីមានបញ្ហារីករាលដាលជំងឺកូវីដ១៨ ក៏ដោយ។ 

តាមរបាយការណ៍ដែលបានផ្សព្វផ្សាយទៅផ្សារមូលបត្រកម្ពុជា (CSX) ឃើញថា ធនាគារអេស៊ីលីដាមានប្រាក់ចំណេញក្រោយពន្ធ ៩៨លានដុល្លារ ក្នុងរយៈពេល៩ ខែឆ្នាំ២០២០។ តួលេខនេះ កើនឡើង ១៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រីឯធនាគារ ABA ទទួលបានប្រាក់ចំណេញក្រោយពន្ធ ១០៣លានដុល្លារ ក្នុងរយៈពេល៩ ខែឆ្នាំ២០២០។ តួលេខនេះ កើនឡើង ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ធនាគារទាំងពីរអាចបង្កើនចំណែកទីផ្សាររបស់ខ្លួនដោយធនាគារ ABA បង្កើនប្រាក់កម្ចី ១៥ភាគរយដល់ ៧៧ ៧៩២ និងអេស៊ីលីដាកើន ៣,៦ភាគរយដល់ ៥៥១ ០៥៥ គណនីប្រាក់កម្ចី។ ប្រាក់ចំណេញដែលបានកើនឡើងនេះ ភាគច្រើនទទួលបានពីកំណើនប្រាក់កម្ចី។

គួរជម្រាបជូនថា ធនាគារ​ ABA​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​មួយ​របស់​កម្ពុជា​ (​សហគ្រាស​ឯកជន​)​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៦ មានឈ្មោះ​ថា​ ធនាគារ​វឌ្ឍនៈ​ អាស៊ី​ ចំកាត់​។ ឆ្លងកាត់​ការ​អភិវឌ្ឍ​ និង​កំណើន​ជាង​ ២០ឆ្នាំ​កន្លង​មកនេះ​ ABA​ បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​យ៉ាង​រឹង​មាំ​ក្នុង​ទីផ្សារ​ និង​ក្លាយជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារពាណិជ្ជ​កំពូល​ទាំង​បី​ នៅ​ក្នុង​ប្រទេស​។

ដោយឡែក ធនាគារ​អេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៩៣ ដែលពេលនោះជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មាន​ទិសដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​តូច​បំផុត និង​ខ្នាត​តូចប៉ុណ្ណោះ។ បច្ចុប្បន្ន អេស៊ីលីដា ដែលមាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជាមួយ​នឹង​បណ្ដាញ​ប្រតិបត្តិការ​គ្រប​ដណ្ដប់ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
កម្លាំងនគរបាលចរាចរណ៍ ​ពង្រាយតាមគោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ ​ដើម្បីផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់​កូ​វីដ​​
ព័ត៌មានជាតិ
សារសម្តេចតេជោ ហ៊ុន សែន ​ណែនាំវិធានការកូវីដ១៩ ​ត្រូវអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយបន្តតាមការចាក់មេក្រូ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ​«យើងមិនទាន់ឈានដល់ការដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ​ ដែលនាំឲ្យគាំងសេដ្ឋកិច្ច ​ទោះបីខ្ញុំបានព្រាងឯកសាររួចរាល់ហើយក៏ដោយ»​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន​ សែន៖ ​បើហាងណាមិនអនាម័យឲ្យត្រឹមត្រូវ ​បិទបណ្តោះអាសន្នសិន​
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ​ផ្ញើសារពិសេសជំរុញអាជ្ញាធរ​ឲ្យត្រួតពិនិត្យការពង្រឹងអនាម័យនៅតាមហាងលក់ទំនិញនានាឲ្យហ្មត់ចត ដើម្បីការពារការឆ្លងកូវីដ១៩
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ​ច្រានចោលទាំងស្រុងចំពោះការផ្សាយពីវិធីព្យាបាលអ្នកជំងឺ ​ដែលធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី