កូវីដមិនមែនជាឧបសគ្គទេ! ​គម្រោង វិយោគថ្មីចំនួន៥ ​តម្លៃជាង១២០លាន ដុល្លារ ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុម័ត​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៤ ខែធ្នូនេះ បានឲ្យដឹងថាតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “CHUNTENG INDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈពីក្រណាត់ សម្រាប់សត្វចិញ្ចឹម (ឆ្កែ និងឆ្មា) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។

២- “BLISSFULL CAPITAL CO., LTD” គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍៥៣២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។

៣- “SING FU SUN (CAMBODIA) PLASTIC CO., LTD” គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform, Cap, Bottle) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២កន្លែង។

៤- “RUIZEXING CHEMICAL TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២០,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៤កន្លែង។

៥- “INTER-MATTRID BEVERAGE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥០កន្លែង។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំនួន៣៨ខ្សែនៅទូទាំងក្រុងសៀមរាប កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ថា បើទោះជាកម្ពុជាកំពុងទទួលរងនូវការគំរាមកំហែងពីកូវីដ១៩ វាមិនមែនជាឧបសគ្គក្នុងកិច្ចការអភិវឌ្ឍន៍របស់កម្ពុជានោះទេ៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: សម្ដេចតេជោ ហ៊ុន សែន ចេញសារថ្មីមួយបញ្ជាក់អំពី ការសម្រេច បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ភ្លាម បន្ទាប់ពីឃើញលទ្ធផលតេស្តវិជ្ជមាន
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល នឹងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានលទ្ធផលតេស្ត កូវីដ-១៩វិជ្ជមានភ្លាម
ព័ត៌មានជាតិ
លើកពេលប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី៩
ព័ត៌មានជាតិ
ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មក អាមេរិកផ្តល់ថវិកាជាង១១លានដុល្លារដល់កម្ពុជា
ព័ត៌មានជាតិ
វេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ​លើកដំបូងរបស់កម្ពុជា ​ក្រោមពាក្យស្លោក ​«កសាងអនាគតជាមួយការសិក្សាតាមរយៈអេឡិចត្រូនិក»​
ព័ត៌មានជាតិ
BREAKING NEWS: រកឃើញ៦ករណីទៀត នៅហាងលក់សំលៀកបំពាក់ Pedro ដែលវិជ្ជមានកូវីដ១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី