ស្តា​ត​អូឡាំពិក ត្រូវ​បិទ​ជាថ្មី ចាប់ពី​ថ្ងៃទី​០៧-១២ ខែធ្នូ ឆ្នាំ​២០២០​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ការហាត់​ប្រាណ ការលេង​កីឡា​គ្រប់​ប្រភេទ រួមទាំង​ការចេញ​-​ចូល ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ ស្តា​ត​អូឡាំពិក ត្រូវ​ផ្អាក ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​។ ការសម្រេច​នេះ ត្រូវបាន​ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បញ្ជាក់​ក្នុង​លិខិត​ថា ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​របស់​ក្រសួងសុខាភិបាល ក្នុង​ការយក​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ សម្រាប់​ប្រមូល​សំណាក​ធ្វើតេស្ត​លើក​ទី​២ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​

​សេចក្តីជូនដំណឹង ក៏បាន​បញ្ជាក់ថា បុគ្គលិក​អប់រំ ដែលមាន​ទីតាំង​បម្រើ​ការងារ ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ ត្រូវ​បន្ត​ធ្វើការ​តាម​អន​ឡាញ ក្នុងអំឡុង​ផ្អាក​ការហាត់​ប្រាណ ការលេង​កីឡា​គ្រប់​ប្រភេទ រួមទាំង​ផ្អាក​ការចេញ​-​ចូល ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ ចាប់ពី​ថ្ងៃទី​៧-១២ ខែធ្នូ ឆ្នាំ​២០២០​។​

​សូម​រម្លឹកថា ក្រសួងសុខាភិបាល បានកំណត់​យក​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ជាទី​តាំង​ធ្វើតេស្ត លើក​ទី​២ នៅ​ថ្ងៃទី​៨ ខែធ្នូ សម្រាប់​អ្នក​ប៉ះពាល់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ ក្នុងនោះ នៅ​ភ្នំពេញ ក៏មាន​កន្លែង​ធ្វើតេស្ត​មួយទៀត គឺ​នៅ​ក្រសួងមហាផ្ទៃ​។ រីឯ​តាម​បណ្តា​ខេត្ត​នានា ក៏​មន្ទីរ​សុខាភិបាល រៀបចំ​ផងដែរ​។​

​អ្នក​ប៉ះពាល់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ត្រូវ​ក្រសួងសុខាភិបាល តម្រូវ​ឲ្យ​ធ្វើតេស្ត ៣ លើក ដែល​លើក​ទី​៣ នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​១២​ធ្នូ​។​

​គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា សរុប​បាន​ចំនួន ៩៧៩៣​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ សរុប​ចំនួន ២៣​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕​

អត្ថបទដែលជាប់ទាក់ទង
កូវីដមិនមែនជាឧបសគ្គទេ! ​គម្រោង វិយោគថ្មីចំនួន៥ ​តម្លៃជាង១២០លាន ដុល្លារ ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុម័ត​
ព័ត៌មានជាតិ
ឯកឧត្តម កើត រិទ្ធ ណែនាំមន្ត្រីតុលាការខេត្តព្រះសីហនុឲ្យពង្រឹងវិធានការគ្រប់គ្រង ការរីករាលដាលកូវីដ-១៩
ព័ត៌មានជាតិ
ព្រះរាជ​ទ្រព្យ​ដ៏​ថ្លៃថ្លារបស់សម្តេចម៉ែ​ ចំនួន​៥ពាន់ដុល្លារ ​ដើម្បី​ទ្រទ្រង់​ប៉ុស្តិ៍​សុខភាព​សម្តេច​ព្រះ​មហា​សង្ឃរាជ​ ​​បួរ​ គ្រី​-ព្រះ​ករុណា ​ព្រះ​មហាក្សត្រ សីហមុនី​
ព័ត៌មានជាតិ
​បងប្អូនខ្មែរនៅកូរ៉េ បង្កើនការប្រុង ប្រយ័ត្ន! ​កូវីដឆ្លងកាន់តែខ្លាំងនៅកូរ៉េ ​
ព័ត៌មានជាតិ
ផ្សារទំនើប ធនាគារ ​និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ ​ត្រូវបង្កើនការយកចិត្តទុកដាក់ការពារជំងឺកូវីដ១៩ ​នៅពេលជួបជាមួយអតិថិជន
ព័ត៌មានជាតិ
ស្នងការបំភ្លឺ ​និងបដិសេធចំពោះគណនីហ្វេសប៊ុកឈ្មោះ​ San San ដែលបានផុសថា​ ផ្អាកថ្ងៃទី០១​ ​ដល់ថ្ងៃ១៥​ ផាកថ្ងៃ២​? ឆ្កែសុទ្ធ!!!​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី