ស្នងការបំភ្លឺ ​និងបដិសេធចំពោះគណនីហ្វេសប៊ុកឈ្មោះ​ San San ដែលបានផុសថា​ ផ្អាកថ្ងៃទី០១​ ​ដល់ថ្ងៃ១៥​ ផាកថ្ងៃ២​? ឆ្កែសុទ្ធ!!!​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូនេះ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ ចំពោះគណនីហ្វេសបុកមួយឈ្មោះថា San San ដែលបានផុសថា ផ្អាកថ្ងៃទី០១​ ដល់ថ្ងៃ១៥​ ផាកថ្ងៃ២​ ? ឆ្កែសុទ្ធ !!!។

ស្នងការដ្ឋាននគរបាលរាជធានី បានបញ្ជាក់ថា ជាក់ស្តែងករណីនេះកើតឡើងតាំងពីថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ប៉ុន្តែអ្នកត្រូវបានពិន័យ​ ចូលមកបង់​ការ​ផាកពិន័យ​ នៅព្រឹកថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២០​។ ម្យ៉ាងវិញទៀតការចុះផ្សាយព័ត៌មានមិនពិត​ និងជេរប្រមាទមកលើសមត្ថកិច្ចរបស់ម្ចាស់គណនីហ្វេសបុកនេះ​ គឺមានលក្ខណៈមើលងាយមកលើមន្ត្រីអនុវត្តច្បាប់ និងក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច​ ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​។ 

បើតាមស្នងការដ្ឋាននគរបាលរាជធានី តាមពិតករណីនេះ គឺជាការចាប់ផាកពិន័យបុរសម្នាក់ដែលបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង តាំងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២២:០៣យប់ ដែលសមត្ថកិច្ចចម្រុះកំពុងតែអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤ សមត្ថកិច្ចក៏បានធ្វើការហៅអ្នកបើកបរម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ផ្លាកលេខ 1GL-4021 បន្ទាប់ពីផ្លុំត្រួតពិនិត្យរួច​ បង្ហាញជាលទ្ធផលថា​ អ្នកបើកបររូបនេះមានកម្រិតជាតិអាល់កុល​រហូតដល់ ០.៥៨​ ពេលនោះកម្លាំងចម្រុះក៏បានធ្វើការដកហូតម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល​ មិនឲ្យបន្តដំណើរទៅ​ទៀត​ ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ​។ រហូតដល់វេលាម៉ោង​ ១១:០០នាទីព្រឹក​ ថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២០​ ទើបសាម៉ីខ្លួនឈ្មោះ​ ហ៊ាន​ ដែន ភេទប្រុស អាយុ៤២ឆ្នាំ​ មុខរបរកម្មករ​ បានយកប្រាក់មកបង់ផាកពិន័យចំនួន១លានរៀល​ ហើយសម្ថកិច្ចក៏បានអនុញ្ញាតឲ្យគាត់យកម៉ូតូទៅវិញ​៕

អត្ថបទដែលជាប់ទាក់ទង
BREAKING NEWS: រកឃើញ៦ករណីទៀត នៅហាងលក់សំលៀកបំពាក់ Pedro ដែលវិជ្ជមានកូវីដ១៩
ព័ត៌មានជាតិ
កូវីដមិនមែនជាឧបសគ្គទេ! ​គម្រោង វិយោគថ្មីចំនួន៥ ​តម្លៃជាង១២០លាន ដុល្លារ ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុម័ត​
ព័ត៌មានជាតិ
ឯកឧត្តម កើត រិទ្ធ ណែនាំមន្ត្រីតុលាការខេត្តព្រះសីហនុឲ្យពង្រឹងវិធានការគ្រប់គ្រង ការរីករាលដាលកូវីដ-១៩
ព័ត៌មានជាតិ
ព្រះរាជ​ទ្រព្យ​ដ៏​ថ្លៃថ្លារបស់សម្តេចម៉ែ​ ចំនួន​៥ពាន់ដុល្លារ ​ដើម្បី​ទ្រទ្រង់​ប៉ុស្តិ៍​សុខភាព​សម្តេច​ព្រះ​មហា​សង្ឃរាជ​ ​​បួរ​ គ្រី​-ព្រះ​ករុណា ​ព្រះ​មហាក្សត្រ សីហមុនី​
ព័ត៌មានជាតិ
​បងប្អូនខ្មែរនៅកូរ៉េ បង្កើនការប្រុង ប្រយ័ត្ន! ​កូវីដឆ្លងកាន់តែខ្លាំងនៅកូរ៉េ ​
ព័ត៌មានជាតិ
ផ្សារទំនើប ធនាគារ ​និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ ​ត្រូវបង្កើនការយកចិត្តទុកដាក់ការពារជំងឺកូវីដ១៩ ​នៅពេលជួបជាមួយអតិថិជន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី