អង្គការ​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ នៅតែ​បន្ត​កិច្ចសហការ​ក្នុង​ការជួយ​គាំទ្រ​ដល់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅ​កម្ពុជា​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ តំណាង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ នៅតែ​បន្ត​កិច្ចសហការ​ក្នុង​ការជួយ​គាំទ្រ​ដល់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅ​កម្ពុជា​។ ជំហរ​នេះ ត្រូវបាន​លើកឡើង នៅក្នុង​ជំនួប​ពិភាក្សា​មួយ​រវាង​ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម ប​.​ស​.​ស​. ជាមួយ​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (EU Delegation) នា​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ នេះ នៅ​សាលប្រជុំ​ក្រុមប្រឹក្សាភិបាល ប​.​ស​.​ស​. រាជធានី​ភ្នំពេញ​។ 

​ក្នុងជំនួប​ពិភាក្សា​នេះដែរ ឯកឧត្តម​អគ្គនាយក បានស្នើ​ឱ្យ​ដៃគូ​អភិវឌ្ឍន៍ (Development Partners) មកពី​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ប្រតិភូ​នៃ​សហភាព​អ៊ឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (EU Delegation) បន្ត​ជួយ​គាំទ្រ​បន្ថែមទៀត​លើ​ការ​អភិ​វ​ឌ្ឃ​ធនធានមនុស្ស ក៏ដូចជា​ផ្នែក​បច្ចេកទេស​មួយចំនួន ធ្វើយ៉ាងណា​ឱ្យ​ការផ្តល់សេវា​សន្តិសុខ​សង្គម​នៅ​កម្ពុជា កាន់តែ​ទទួលបាន​នូវ គុណភាព​និង​ភាព​ទាន់ពេលវេលា​។​

​ក្នុងឱកាស​នោះ ភាគី​ទាំងពីរ ក៏បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​រវាង​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅ​កម្ពុជា ជាមួយ​ដៃគូ​អភិវឌ្ឍន៍ (Development Partners) មកពី​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ប្រតិភូ​នៃ​សហភាព​អ៊ឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (EU Delegation) ហើយ​ភាគី​ទាំងពីរ​នៅតែ​បន្ត​កិច្ចសហការ​ដ៏​ល្អ ដើម្បីឱ្យ​ការងារ​មួយ​នេះ​កាន់​តែមាន​ភាពល្អប្រសើរ​បន្ថែមទៀត​។​

​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លោក Finn Koh ក៏បាន​ធ្វើការ​កោតសរសើ​រ​ចំពោះ​ការផ្តល់សេវា​សន្តិសុខ​សង្គម​នៅ​កម្ពុជា​កន្លងមក ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សមាជិក​របស់ខ្លួន ។​

​កន្លងមក ប​.​ស​.​ស​. បានទទួល​ការគាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ជាច្រើន​ផងដែរ នេះ​សបញ្ជាក់​ពី​ការចូលរួម​ក្នុង​ការបន្ត​ការសហការ​ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​សន្តិសុខ​សង្គម​នៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័​ក្ត​សិទ្ធិ​ភាព​៕​


អត្ថបទដែលជាប់ទាក់ទង
ម្សិលមិញ តំណាង​កម្មករ​ប្រមូល​សំរាម ស៊ីន​ទ្រី ផ្តិតមេដៃ យល់ព្រម ចូលធ្វើការ​ឡើងវិញ តែ​នៅ​ព្រឹក​ថ្ងៃទី​៨​តុលា​នេះ កម្មករ​មួយចំនួន បន្តធ្វើ​កូដកម្ម មិន​ចេញ​ប្រមូល​សំរាម​!
ព័ត៌មានជាតិ
ស្ពាន​អូរ​ផ្លា​យ ត្រូវបាន​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ក្បាលស្ពាន​ប្រេះស្រាំ​
ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូត​អាមេរិក ពិនិត្យមើល​កម្មវិធី​ព្រៃ​ឡង់​បៃតង ដើម្បី​អភិវឌ្ឍ​បរិស្ថាន​ទេសចរណ៍ នៅ “​តំបន់​ព្រៃ​លិច​ទឹក​” នៃ​ទន្លេមេគង្គ ក្នុង​ខេត្តស្ទឹងត្រែង​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាសថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត​
ព័ត៌មានជាតិ
​មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ណែនាំមន្ត្រីឲ្យប្រកាន់ខ្ជាប់នូវទិសស្លោករបស់សម្តេចក្រឡាហោម ស ខេង​ «៣កុំ ១រាយការណ៍»​
ព័ត៌មានជាតិ
អូស្ត្រាលី ចាប់ដៃគ្នាជាមួយ គណៈកម្មការមូលប័ត្រកម្ពុជា ក្នុងការកៀងគងទុនសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី