អូស្ត្រាលី ចាប់ដៃគ្នាជាមួយ គណៈកម្មការមូលប័ត្រកម្ពុជា ក្នុងការកៀងគងទុនសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ រដ្ឋាភិបាលអូស្ត្រាលី និងគណៈកម្មការមូលប័ត្រកម្ពុជា (គ.ម.ក) រួមគ្នាបានបើកឱ្យដំណើរការគម្រោងកៀងគរទុនសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីផ្សារមូលប័ត្រ ក្រោមអធិបតីភាព ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលប័ត្រកម្ពុជា។

ទីផ្សារមូលធណក្នុងស្រុកប្រកបដោយប្រសិទ្ធភាព នឹងជួយឱ្យកម្ពុជា អាចធ្វើពពិធកម្ម ប្រភពមូលធនសំរាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបាន ហើយក៏សម្រួលឱ្យកម្ពុជាមានលទ្ធភាពបត់បែនបានងាយស្រួល ក្នុងការឆ្លើយតបនឹងកិច្ចប្រឹងប្រែង ក្នុងការស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ពីការប៉ះពាល់ជំងឺកូវីដ-១៩។

ឯកឧត្តម​ឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា «យើងនឹងធ្វើការយ៉ាងជិតសិ្នទ្ធជាមួយ គ.ម.ក និងភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីសម្រួលដល់ការបង្កើតលក្ខខណ្ឌ សម្រាប់ទីផ្សារមូលធនរយៈពេលវែងមួយ ប្រកបដោយភាពរស់រវើក ដែលគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជា»។

តាមរយៈកញ្ចប់ថវិកា ៥០លានដុល្លារអូស្ត្រាលី ដើម្បីអភិវឌ្ឋហេដ្ឋារចនាសម្ព័ន្ធក្នុងកម្ពុជា កម្មវិធីវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធ (3i) រដ្ឋាភិបាលអូស្ត្រាលីធ្វើការជាដៃគូជាមួយគណៈកម្មការមូលប័ត្រកម្ពុជា ពង្រឹងការកៀងគរមូលធនក្នុងស្រុក សម្រាប់ការវិនិយោគហេដ្ឋារចនាសម័្ពន្ធ។ រួមមានការផ្តល់ជំនួយបច្ចេកទេស ដើម្បីអភិវឌ្ឍក្របខ័ណ្ឌច្បាប់ សម្រាប់បំណុលរយៈពេលវែង ពង្រឹងសមត្ថភាពភាគពាក់ព័ន្ធនិងបង្កើតវិធានការណ៍នានា ដើម្បីបង្កើតវិធានការណ៍នានា ដើម្បីបង្កើតយន្តការបន្ថែម សំរាប់វិស័យឯកជនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ។ ជំនួយបច្ចេកទេសនេះ នឹងបង្កើតគម្រោងហេដ្ឋារចនាសម័្ពន្ធមួយ ឱ្យដំណើរការផងដែរ។

ឯកឧត្តម​ឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា «អូស្ត្រាលីប្តេជ្ញាជួយកម្ពុជាដំណើតពិពិធកម្មប្រភពមូលធនក្នុងស្រុក សម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ព្រោះយើងជឿជាក់ថាដំណើរពិពិធកម្មនេះ មានសារៈសំខាន់ ក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចមួយដែលធន់ និងគិតគូរដល់ផលប្រយោជន៍ប្រជាជនគ្រប់ៗគ្នា។ វាពិតជាមានសារៈសំខាន់ជាពិសេស ក្នុងពេលដែលកម្ពុជាកំពុងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ពីផលប៉ះពាល់របស់ជំងឺកូវីដ-១៩ ខ្ញុំទន្ទឹងរង់ចាំមើលសក្តានុពលនៃទីផ្សារមូលធនក្នុងស្រុករបស់កម្ពុជាចេញជាផ្លែផ្កា»៕

អត្ថបទដែលជាប់ទាក់ទង
នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបពិភាក្សាការងារ ជាមួយនាយិការ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅកម្ពុជា Widlife alliance
ព័ត៌មានជាតិ
ម្សិលមិញ តំណាង​កម្មករ​ប្រមូល​សំរាម ស៊ីន​ទ្រី ផ្តិតមេដៃ យល់ព្រម ចូលធ្វើការ​ឡើងវិញ តែ​នៅ​ព្រឹក​ថ្ងៃទី​៨​តុលា​នេះ កម្មករ​មួយចំនួន បន្តធ្វើ​កូដកម្ម មិន​ចេញ​ប្រមូល​សំរាម​!
ព័ត៌មានជាតិ
ស្ពាន​អូរ​ផ្លា​យ ត្រូវបាន​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ក្បាលស្ពាន​ប្រេះស្រាំ​
ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូត​អាមេរិក ពិនិត្យមើល​កម្មវិធី​ព្រៃ​ឡង់​បៃតង ដើម្បី​អភិវឌ្ឍ​បរិស្ថាន​ទេសចរណ៍ នៅ “​តំបន់​ព្រៃ​លិច​ទឹក​” នៃ​ទន្លេមេគង្គ ក្នុង​ខេត្តស្ទឹងត្រែង​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាសថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត​
ព័ត៌មានជាតិ
​មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ណែនាំមន្ត្រីឲ្យប្រកាន់ខ្ជាប់នូវទិសស្លោករបស់សម្តេចក្រឡាហោម ស ខេង​ «៣កុំ ១រាយការណ៍»​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី