(ខេត្តស្ទឹងត្រែង)៖ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងថា ឯកឧត្តមមានមោទកភាព ដែលយើងកំពុងជួយសហគមន៍នៅខេត្តស្ទឹងត្រែង តាមរយៈកម្មវិធីព្រៃឡង់បៃតង ដើម្បីអភិវឌ្ឍបរិស្ថានទេសចរណ៍ នៅ “តំបន់ព្រៃលិចទឹក” នៃទន្លេមេគង្គ។
ក្នុងដំណើរចុះទៅកាន់ខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗនេះ ឯកឧត្តម W. Patrick Murphy បញ្ជាក់ថា ប្រទេសកម្ពុជា មានធម្មជាតិដ៏ល្អអស្ចារ្យ យើមានមោទកភាព ដែលយើងកំពុងជួយសហគមន៍នៅខេត្តស្ទឹងត្រែង តាមរយៈកម្មវិធីព្រៃឡង់បៃតង ដើម្បីអភិវឌ្ឍបរិស្ថានទេសចរណ៍ នៅ “តំបន់ព្រៃលិចទឹក” នៃទន្លេមេគង្គ ដែលការពារទ្រព្យសម្បត្តិដ៏មានតម្លៃទាំងនេះ ហើយធ្វើការអភិវឌ្ឍន៍ដែលធានានិរន្តភាព។




