ហ្វាំងឡង់ ​គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា និងត្រូវការពលករបេះផ្លែឈើតាមរដូវកាល​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាងកក)៖ រដ្ឋាភិបាលហ្វាំងឡង់ គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងការទូត និងពង្រីកកិច្ចសហការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត ក្នុងនោះក៏មានត្រូវការពលករបេះផ្លែឈើតាមរដូវកាលផងដែរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃឡង់ដ៏។

នៅក្នុងជំនួបជាមួយ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ ឧត្តមមន្ត្រីការទូតហ្វាំងឡង់រូបនេះ ក៏បានបង្ហើបពីគម្រោងផ្តល់ជំនួយបច្ចេកទេស និងសម្ភារៈដល់កម្ពុជា ដើម្បីកសាងសមត្ថភាពគ្រូបង្រៀនតាមប្រព័ន្ធ​អនឡាញ និងគម្រោងកែឆ្នែសំរាមទៅជាថាមពលអគ្គិសនី (Waste Energy)។

ជាការឆ្លើយតប ឯកឧត្តម អ៊ូក សោភ័ណ បានសម្តែងការស្វាគមន៍ចំពោះគម្រោងខាងលើ និងបានលើកឡើងពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងហ្វាំងឡង់។ ឯកឧត្តមឯកអគ្គរាជទូត បានសន្យាផ្តល់គាំទ្រអស់ពីលទ្ធភាព និងស្នើសុំសមភាគីហ្វាំងឡង់ ជំរុញគម្រោងខាងលើឱ្យបានឆាប់រហ័ស ដើម្បីនាំយកឧត្តមប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាល ប្រកាសថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត​
ព័ត៌មានជាតិ
​មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ណែនាំមន្ត្រីឲ្យប្រកាន់ខ្ជាប់នូវទិសស្លោករបស់សម្តេចក្រឡាហោម ស ខេង​ «៣កុំ ១រាយការណ៍»​
ព័ត៌មានជាតិ
អូស្ត្រាលី ចាប់ដៃគ្នាជាមួយ គណៈកម្មការមូលប័ត្រកម្ពុជា ក្នុងការកៀងគងទុនសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ
ព័ត៌មានជាតិ
អង្គការ​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ នៅតែ​បន្ត​កិច្ចសហការ​ក្នុង​ការជួយ​គាំទ្រ​ដល់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅ​កម្ពុជា​
ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា គ្រោងដាំប្រភេទផ្កាព្រៃនៅតាមផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរ​
ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី