(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប បានផ្លាស់ប្ដូរទស្សនៈគ្នាទៅលើមធ្យោបាយ និងវិធីសាស្រ្ដ ដើម្បីធ្វើយ៉ាងណាឲ្យតំបន់ទាំងពីរ អាចមានលទ្ធភាពបង្កើនកិច្ចសហការក្នុងដោះស្រាយបញ្ហាប្រឈមបន្ទាន់រួម ដូចជាការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះអាសន្នសុខភាពសាធារណៈនានា ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតជាសកលនេះ ព្រមទាំងពង្រឹងថែមទៀតនូវភាពជាដៃគូដែលមានស្រាប់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ដែលសារព័ត៌មានSwift newsទទួលបានមុននេះបនិ្តច៕





