រដ្ឋមន្រ្តីការបរទេសជប៉ុន​ ផ្តល់លិខិតសរសើរដល់បុគ្គលកម្ពុជា ២រូប ​ដែលបានជំរុញចំណងមិត្តភាពជប៉ុន-កម្ពុជា​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែធ្នូ ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីលិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុនសម្រាប់ឆ្នាំនេះ ជូនចំពោះបុគ្គល ឬក្រុម ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ លើការជម្រុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា។

បុគ្គលឆ្នើមដែលបានទទួលលិខិតសរសើរសម្រាប់សកម្មភាពនានាទាក់ទងនឹងប្រទេសកម្ពុជា មានដូចជា៖ ១. ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមចំណែកក្នុងការជម្រុញទំនាក់ទំនងសេដ្ឋកិច្ចរវាងជប៉ុន និងកម្ពុជា និង២. លោកឧត្តមសេនីយ៍ត្រី ហួតសុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចូលរួមចំណែកគាំទ្រជនជាតិជប៉ុនដែលត្រូវការជំនួយនៅប្រទេសកម្ពុជា។ 

ពិធីប្រគល់លិខិតសរសើរនឹងត្រូវរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ៕ 

អត្ថបទដែលជាប់ទាក់ទង
បន្ទាន់! ​ទីក្រុងហូជីមិញ បានរកឃើញករណីឆ្លងជំងឺកូវីត-១៩ នៅក្នុងសហគមន៍ជាលើកទី១ បន្ទាប់ពីស្ងប់ស្ងាត់រយៈពេល ៣ខែ
ព័ត៌មានជាតិ
ក្រសួងកិច្ចការនារីរៀបចំការប្រកួតប្រជែងរចនារូបភាព និងសារក្នុងព្រឹត្តិការណ៍យុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី
ព័ត៌មានជាតិ
យុវតីម្នាក់ធ្វើវីដេអូបំភ្លឺថា នាងមិនមែនជាកូនស្រីរបស់ឯកឧត្តម ឆែម សាវុធ ដែលកំពុងមានជំងឺកូវីដ-១៩នោះទេ
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ «លទ្ធផលផ្លូវការ សម្រាប់ខ្ញុំ ការធ្វើតេស្តកូវីដ១៩នៅព្រឹក នេះ គឺអវិជ្ជមាន»
ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ផ្លាស់ប្ដូរទស្សនៈគ្នាធ្វើយ៉ាងណាឲ្យតំបន់ទាំងពីរ អាចមានលទ្ធភាពបង្កើនកិច្ចសហការក្នុងដោះស្រាយបញ្ហាប្រឈមបន្ទាន់រួម
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី