(ភ្នំពេញ)៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជាទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចការប្រវត្តិសាស្ត្រ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ បច្ចុប្បន្ន ឯកឧត្តម ណឹម សុវត្ថិ ជាទីប្រឹក្សាពិសេសរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏ជាថ្នាក់ដឹកនាំស្ថាបនិកមួយរូប ក្នុងការកសាងវិមានឈ្នះឈ្នះផងដែរ។




