(ភ្នំពេញ)៖ ក្រសួងអប់រំ បានប្រកាសថា ព្រឹត្តការណ៍ទាក់ទងទៅនឹងករណីកូវីដថ្មីៗនេះ នាំឱ្យបន្ថែមនូវការទាមទារដល់អ្នកអប់រំ និងសិស្សានុសិស្ស ឱ្យមានការត្រៀមខ្លួន ផ្លាស់ប្តូរកម្មវិធីទៅប្រព័ន្ធអនឡាញ។ វេទិកាអប់រំការរៀនតាមប្រព័ន្ធអេឡិចត្រូនិក នៅកម្ពុជា ឆ្នាំ២០២០ នឹងរៀបចំឡើង នាថ្ងៃទី០៣-០៤ តាមបណ្ដាញអនឡាញទាំងស្រុង។
ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអ្នករៀបចំកម្មវិធី CEF បានត្រៀមខ្លួន ក្នុងការផ្តល់ចំណេះដឹង និងគន្លឹះ ដើម្បីជួយសហគមន៍របស់យើង ក្នុងការត្រៀមខ្លួនទប់ទល់ជាមួយបញ្ហា ដោយរៀបចំឱ្យបានល្អប្រសើរ និងកាន់តែលឿនជាងមុន៕



