ស្ថានីយ​ថាមពលអគ្គិសនី ​ដើរដោយ​ពន្លឺ​អាទិត្យ ឬ​សូ​ឡា ឈ្នួ​រ​មានជ័យ កម្លាំង ៣០​គីឡូវ៉ាត់ នៅ​ខេត្តបន្ទាយមានជ័យ ជិត​រួចរាល់​ទាំងស្រុងហើយ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ស្ថានីយ​ថាមពល​អគ្គិសនី ដើរដោយពន្លឺ​អាទិត្យ ឬ​សូ​ឡា (Sola) ឈ្នួ​រ​មានជ័យ ដែលមាន​អនុភាព ៣០​គីឡូវ៉ាត់ មកដល់ពេលនេះ សម្រេចបាន ៩៨% ហើយ​។ ស្ថានីយ​ថាមពល​អគ្គិសនី ប្រើ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦ ក្នុង​ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ 

​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​ប្រតិភូ បាន​ទស្សនកិច្ច ពិនិត្យ​ដំណើរការ​សាងសង់​ស្ថានីយ​ថាមពល ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏​ចូលរួម​ដោយ​ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ លោក អោម ចន្ថា អភិបាលរង​ខេត្ត លោក សុ​ត វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តបន្ទាយមានជ័យ ដោយមាន​តំណាង​ក្រុមហ៊ុន ស្វាគមន៍ និង​ធ្វើ​បទ​បង្ហាញជូន​គណៈប្រតិភូ​ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុយ សែម អំពី​ស្ថានីយ​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ​៕ 


អត្ថបទដែលជាប់ទាក់ទង
ក្រុមគ្រួសារ ស.ស.យ.ក. ​ប្តេជ្ញាគោរពតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន​ ថា «ក្នុងវេលានេះមិនមែនជាពេលទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ ​តែជាពេលត្រូវរួមគ្នា ​សាមគ្គីដើម្បីប្រយុទ្ធជំងឺកូវីដ១៩»​
ព័ត៌មានជាតិ
ដោយសារតែ​កូ​វីដ នាំ​ឲ្យ​វេទិកា​អប់រំ តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើក​ទី​១ នៅ​កម្ពុជា ឆ្នាំ ២០២០ នឹង​ប្រារព្ធ​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ​!
ព័ត៌មានជាតិ
អង្ករកម្ពុជា ​នាំចេញទៅកាន់ទីផ្សារពិភពលោកសម្រេចបានជាង ​៦០ម៉ឺនតោន ​ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០​
ព័ត៌មានជាតិ
ដោយសារកូវីដ ត្រូវលុបចោលកម្មវិធី​បណ្តុះបណ្តាល និង​ការ​ប្រណាំង​កង់ នៅ​សៀមរាប
ព័ត៌មានជាតិ
Good News៖ នៅ​ថ្ងៃទី​៣០​វិច្ឆិកា មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់​!
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​៖ មាន​អ្នក​ឆ្លង​ថ្មី ៣​នាក់​ទៀត ខណៈ​ការធ្វើ​តេស្ត កើនឡើង​ដល់​ជាង ៤៨០០​នាក់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី