អនុព័ន្ធពាណិជ្ជកម្ម ​ស្នើក្រុមហ៊ុនថៃវិនិយោគលើរោងចក្រកែច្នៃម្ហូបអាហារនៅកម្ពុជា​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ប៉ាធុមថានី)៖ អនុព័ន្ធពាណិជ្ជកម្ម លោក ហេង សុវណ្ណារិទ្ធ តំណាង ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើក្រុមហ៊ុនផលិតម្ហូបអាហារដ៏ធំទី២ Betagro Group វិនិយោគបង្កើតរោងចក្រកែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃកសិផលខ្មែរ ដោយសហការជាមួយគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច (AIMS) របស់ក្រសួងពាណិជ្ជកម្ម។

នៅក្នុងជំនួបជាមួយអនុប្រធានក្រុមហ៊ុន Betagro Group លោក Kritsana Wudhiprasertkul កាលពីថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០នេះ លោក សុវណ្ណារិទ្ធ ​បានជម្រាបជូនអំពីកិច្ចប្រឹងប្រែងរបស់ស្ថានទូត ក្នុងការជំរុញការទូតសេដ្ឋកិច្ច (ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍),​ គោលនយោបាយបើកចំហរ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ព្រមទាំងកំណែទម្រង់ស៊ីជម្រៅសំខាន់ៗ ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងការអភិវឌ្ឍវិស័យឯកជននៅក្នុង​ប្រទេស​កម្ពុជា។

លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានជម្រាបជូនភាគីថៃ អំពីគោលបំណងរបស់គម្រោង AIMS ដែលផ្តោតលើការតភ្ជាប់កសិផលិតកម្មជាមួយទីផ្សារ ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសដៃគូធំៗ សំដៅទាក់ទាញការវិនិយោគពីបរទេស និងធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា។

ជាការឆ្លើយតប លោក Kritsana បានថ្លែងអំណរគុណ លោកអនុព័ន្ធពាណិជ្ជកម្ម ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចក្រុមហ៊ុន Betagro Group ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយវិនិយោគ និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។ លោកអនុប្រធានក្រុមហ៊ុនរូបនេះ បានសន្យាដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅកម្ពុជា នៅពេលព្រំដែនបើកឡើងវិញ ដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលគម្រោង AIMS និងឈានទៅចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងពាណិជ្ជកម្ម៕

អត្ថបទដែលជាប់ទាក់ទង
ហ្វាំងឡង់ ​គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា និងត្រូវការពលករបេះផ្លែឈើតាមរដូវកាល​
ព័ត៌មានជាតិ
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ​ឧបត្ថម្ភគ្រឿងបរិភោគ​ សម្ភារ​ និងថវិកា​ ១០លានរៀល​ ​ដល់យុវជនម្នាក់ដែលមានជំងឺជើងធំ រស់នៅខេត្តកំពង់ឆ្នាំង​ ​
ព័ត៌មានជាតិ
បទ​អន្តរាគមន៍​របស់​ឯក​អគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ឯកឧត្តម អាន សុខ​ខឿន នៅ​សម័យប្រជុំ លើក​ទី​៤៥ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​
ព័ត៌មានជាតិ
Top News៖ កម្មករ ស៊ីន​ទ្រី ចូលធ្វើការ ប្រមូល​សំរាម​ជាធម្មតា​ឡើងវិញ ចាប់ពី​រសៀល​ថ្ងៃទី​៧​តុលា​នេះ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​!
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ និង​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់​
ព័ត៌មានជាតិ
ថៃត្រូវការពលករកម្ពុជា​ចំនួន ៣ពាន់នាក់​ ​ដើម្បីប្រមូលផលផ្លែមៀនក្នុងខេត្តចាន់ថាក់បុរី ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី