ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​សង្កាត់​រកា​កណ្តា​ល ក្រុង​ក្រចេះ ជួប​សំណេះសំណាល សួរសុខទុក្ខ​ប្រជាកសិករ ដល់​ស្ថានីយ​បូមទឹក និង​ឧ​ប្ថ​ត្ត​ប្រេង​ម៉ា​សូត​ចំនួន ១០០០​លីត្រ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តក្រចេះ​)៖ នា​រសៀល ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០ លោកជំទាវ ខាំ សុភាព គណៈ​អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​តំណាង​ឲ្យ​ឯកឧត្តម វ៉ា ថន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ បាន​អញ្ជើញ​ចុះ​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាកសិករ ដល់​ស្ថានីយ​បូមទឹក​មួយកន្លែង នៅ​ចំនុច​បឹង​លំ​លាច សង្កាត់រ​ការ​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ អមដំណើរ​ដោយ លោក ជុំទាវ ណៃ ធីតា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោកស្រី ខៀវ សុ​ផៃ អភិបាលរងក្រុង​ក្រចេះ លោក អ៊ឹង ឈុន​ផេង អនុប្រធាន​ក្រុម​សមាគម​ចលនា​យុវជន​កម្ពុជា សាខា​ខេត្តក្រចេះ និង​សមាជិក​ជាច្រើនរូប​ទៀត​។

​ក្នុង​កិច្ច​សំណេះសំណាល​នោះ​ផងដែរ លោក ស្រី កុសល ចៅសង្កាត់​រកា​កណ្តាល បានធ្វើ​កិច្ច​ស្វាគមន៍ និង​ធ្វើ​របាយការណ៍​ពី​បច្ចុប្បន្នភាព​នៃ​ការបូមទឹក​ក្នុង​បឹង​រម្លា​ច មានការ​ស្រកស្រុត មាន​ល្បឿន​លឿន ដើម្បី​បញ្ជៀ​ស​ដល់​ការលំបាក​ខ្វះ​ទឹក សម្រាប់​ស្រោច​ស្រ​ព្វ​ដំណាំ​ស្រូវ របស់​បងប្អូន​ប្រជាកសិករ នា​រដូវប្រាំង​ខាងមុខនេះ​។                 

​ឯកឧត្តម វ៉ា ថន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ មានការ​យកចិត្តទុកដាក់​ខ្ពស់ និង​ស្វែងយល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ជួប​ការលំបាក ខ្វះខាត​ទឹក​នាពេលខាងមុខ ក៏បាន​ឲ្យ​ស្នើ​ឲ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បញ្ចេញ​ម៉ាស៊ីន​មួយគ្រឿង (​ខ្នាត​ទុយ​យូ​មុខកាត់ ៣​តឹក ) រួម​និង​ម៉ាស៊ីន ៤​គ្រឿង​ទៀត របស់​សហគមន៍​យកទៅ​អន្តរាគមន៍ ជួយ​បូមទឹក​ពី​បឹង​ខាងក្រោម មក​ស្តុក​ទុក​ក្នុង​ទំនប់​ខាងលើ ដើម្បី​ត្រៀម​ទុក​ស្រោច​ស្រ​ព្វ​ដីស្រែប្រាំង ដែលមាន​ទំហំ​ផ្ទៃដី ៦២៧​ហិកតា​។           

​ចំពោះ​ប្រេងម៉ាស៊ូត​ចំនួន ៣៦​កាន ស្មើនឹង ១​ពាន់​លីត្រ​នេះ គឺជា​ការជួយឧបត្ថម្ភ ពី​លោក មិត្ត ឆៃ​យុ​ត ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា ( ក្រុម​គ​.១៥៧) សាខា​ខេត្តក្រចេះ ដឹកនាំ​ដោយ​លោក អ៊ឹង ឈុន​ផេង អនុប្រធាន​ទី​១ សាខា​ខេត្តក្រចេះ បាន​នាំ​ប្រេងម៉ាស៊ូត​ទាំងនេះ មកជួយ​សម្រាប់​ដំណើរការ​បូមទឹក​បន្ត​។ 

​លោក ក៏បាន​សន្យា​ផងដែរ​ថា បើ​ប្រេង ដែល​បាន​ឧបត្ថម្ភ​មកនេះ បើ​ពុំ​គ្រប់គ្រាន់​ទេ លោក អ៊ឹង ឈុន​ផេង នឹង​បន្ត​ជួយឧបត្ថម្ភ​បន្ថែមទៀត ពីព្រោះ​លោក​យល់ឃើញថា  វិសាលភាព​នៃ​ផ្ទៃដី ដែល​ត្រូវ​ស្រោចស្រព​នៅទីនេះ មាន​លក្ខណៈ​ធំធេង​។​

​ប្រជាកសិករ នៅក្នុង​សង្កាត់​រកា​កណ្ដាល ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ក្រុម​សមាគម​ចលនា​យុវជន​កម្ពុជា ហៅ​កាត់​ថា គ​.157 ដែលមាន​ឯកឧត្តម មិត្ត ឆៃ​យុត្ត​ ​ជា​ប្រធាន​សមាគម បាន​នាំយក​ប្រេង​ចំនួន ១០០០ លីត្រ​ស្មើនឹង​៣៦ កាន មកជួយ​ឧបត្ថម្ភ​ដល់​ការបូមទឹក​ចូលក្នុង​អាង​ស្តុក​ទឹក ដើម្បី​ប្រើប្រាស់​ការងារ​បង្កបង្កើន​ផល​ស្រូវ​ក្នុង​រដូវប្រាំង នៅក្នុង​សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ ខេត្តក្រចេះ​៕​

អត្ថបទដែលជាប់ទាក់ទង
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ​ឧបត្ថម្ភគ្រឿងបរិភោគ​ សម្ភារ​ និងថវិកា​ ១០លានរៀល​ ​ដល់យុវជនម្នាក់ដែលមានជំងឺជើងធំ រស់នៅខេត្តកំពង់ឆ្នាំង​ ​
ព័ត៌មានជាតិ
បទ​អន្តរាគមន៍​របស់​ឯក​អគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ឯកឧត្តម អាន សុខ​ខឿន នៅ​សម័យប្រជុំ លើក​ទី​៤៥ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​
ព័ត៌មានជាតិ
Top News៖ កម្មករ ស៊ីន​ទ្រី ចូលធ្វើការ ប្រមូល​សំរាម​ជាធម្មតា​ឡើងវិញ ចាប់ពី​រសៀល​ថ្ងៃទី​៧​តុលា​នេះ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​!
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ និង​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់​
ព័ត៌មានជាតិ
ថៃត្រូវការពលករកម្ពុជា​ចំនួន ៣ពាន់នាក់​ ​ដើម្បីប្រមូលផលផ្លែមៀនក្នុងខេត្តចាន់ថាក់បុរី ​
ព័ត៌មានជាតិ
អនុព័ន្ធពាណិជ្ជកម្ម ​ស្នើក្រុមហ៊ុនថៃវិនិយោគលើរោងចក្រកែច្នៃម្ហូបអាហារនៅកម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី