រដ្ឋបាលខេត្តសៀមរាប ​ផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ​ដើម្បីប្រារព្ធពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ​៣៨ខ្សែ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយគណៈកម្មការអន្តរក្រសួងនឹងរៀបចំប្រារព្ធពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅសួនច្បារខាងមុខព្រះរាជដំណាក់ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេស កាត់បន្ថយការកកស្ទះចរាចរ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២៤:០០នាទីយប់ រហូតដល់បញ្ចប់កម្មវិធី លើកំណាត់ផ្លូវជុំវិញកន្លែងប្រារព្ធពិធី និងផ្លូវសំខាន់ៗ មួយចំនួននៅក្នុងក្រុងសៀមរាប ដូចខាង ក្រោម៖

១-កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរិ៍្ត ដល់ចំណុចស្តុប សណ្ឋាគារសុខា អង្គរ

២-កំណាត់ផ្លូវរុក្ខវិថីព្រះសីហនុ ចាប់ពីចំណុចស្តុបសារមន្ទីរជាតិអង្គរ ដល់ចំណុចរង្វង់មូល ស្ពាន ថ្ម ព្រះ រាជ ដំណាក់

៣-កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិចមាត់ស្ទឹង) ចាប់ពីចំណុចស្ពានវត្តពោធិលង្កា ដល់ចំណុច ស្ពាន វត្ត រាជបូព៌

៤-កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវខាងកើតមាត់ស្ទឹង) ចាប់ពីចំណុចស្ពានវត្តពោធិលង្កា ដល់ចំណុច ស្ពាន វត្ត រាជបូព៌

៥-កំណាត់ផ្លូវ ស្ពានអតីតមន្ទីរ ទេសចរណ៍ខេត្ត ចាស់ ចាប់ពីចំណុចផ្លូវអាចារ្យហែមចៀវ ដល់ ចំណុច ផ្លូវវិថី ព្រះនរោត្តម សីហមុនី (កែងសណ្ឋាគារ វិចតូរីយ៉ា)៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង
ផ្សារអ៊ីអន ១ ត្រូវបិទជាបណ្តោះអាសន្ន ក្រោយស្ត្រីខ្មែរម្នាក់ ត្រូវបានរកឃើញកើតជំងឺកូវីដ១៩​
ព័ត៌មានជាតិ
អ្នកពុល​ស្រាស នៅ​ខេត្តកំពង់ឆ្នាំង កើនឡើង​ដល់ ៣៣ នាក់ បញ្ជូន ៤​នាក់ មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​
ព័ត៌មានជាតិ
កម្ពុជា បង្ហាញ​ប្រាប់​សហ​ភា​ពអឺរ៉ុប ពី​វឌ្ឍនភាព​នៃ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់ នៅ​កម្ពុជា
ព័ត៌មានជាតិ
គេច​មិន​ផុត​មែន​! អ្នកពុល​ទឹក​បាញ់ថ្នាំ​ឪឡឹក​ថ្ងៃមុន នៅថ្ងៃនេះ ពុល​ស្រាស​ស្លាប់​ម្នាក់ នៅ​ខេត្តកំពង់ឆ្នាំង​!
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ​អាយុមិនមែនជាកត្តាកំណត់សមត្ថភាពក្នុងការបំពេញភារកិច្ច ​និងភាពជោគជ័យទេ ​អ្វីដែលសំខាន់គឺភាពចាស់ទុំ
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ​ចេញសារលិខិត​ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ១​ធ្នូ​ ឆ្នាំ២០២០​ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី