សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ ទៅកាន់​ខេត្តសៀមរាប ដើម្បី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៨ ខ្សែ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ បាន​អញ្ជើញ ធ្វើដំណើរ​តាម​រថយន្ត ពី​ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប ដើ​ម្បើ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ ៣៨ ខ្សែ នៅ​ក្រុង​សៀមរាប​។ ពិធីបើកការដ្ឋាន​នេះ នឹង​ប្រារព្ធ​ឡើង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ នៅក្នុង​ហ្វេ​ស​បុក នា​ព្រឹក​ថ្ងៃទី ២៨ ខែវិច្ឆិកា​នេះ​ថាៈ "​ព្រឹត្តិការណ៍​៣​វិច្ឆិកា ដែល​បង្កឡើង​ដោយ​កូ​វីដ​១ ៩​បាន​ពន្យារពេល ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៨ ខ្សែ នៅ​ក្រុង​សៀមរាប​។ ពេលនេះ ខ្ញុំ​កំពុងធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប ដើម្បី​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​៣០​វិច្ឆិកា​២០២០ ខានស្អែក​នេះ​"​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា "​ប្រមាណ​ជាង​មួយឆ្នាំ​ទៀត ក្រុង​សៀមរាប នឹងមាន​ផ្លូវ​ល្អ​ដែល​ខ្ញុំ​ផ្តោត​សំខាន់​លើ​ចំណុច ៤ គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សោ​ភ​ណ័​ភាព​សម្រាប់​ទីក្រុង​ទេសចរណ៍​មួយ​នេះ​"​។​

​សូម​រម្លឹកថា រាជរដ្ឋាភិបាល បាន​ត្រៀម​បញ្ចេញ​នូវ​ថវិកា ១៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់ និង​កែលម្អ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ទី​រួម​ខេត្តសៀមរាប ដើម្បី​ជួយ​ធ្វើ​ឲ្យ​ទីក្រុង​ទេសចរណ៍​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ​ចំពោះ​ភ្ញៀវទេសចរ មកពី​គ្រប់ទិសទី​នៃ​ពិភពលោក នៅក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ស្រាកស្រាន្ត​ទៅវិញ​។​

​ការដ្ឋាន​សាងសង់​ផ្លូវ ៣៨​ខ្សែ នៅ​ទី​រួម​ខេត្តសៀមរាប​នេះ នឹងត្រូវ​ធ្វើឡើង ក្រោយពី​រាជរដ្ឋាភិបាល បាន​បញ្ចេញ​ថវិកា ១០០​លាន​ដុល្លារ សម្រាប់​ការស្តារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ប្រែក្លាយ​ក្រុងព្រះសីហនុ ជាទី​ក្រុង​ទំនើប និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​របស់​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង
កម្ពុជា បង្ហាញ​ប្រាប់​សហ​ភា​ពអឺរ៉ុប ពី​វឌ្ឍនភាព​នៃ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់ នៅ​កម្ពុជា
ព័ត៌មានជាតិ
គេច​មិន​ផុត​មែន​! អ្នកពុល​ទឹក​បាញ់ថ្នាំ​ឪឡឹក​ថ្ងៃមុន នៅថ្ងៃនេះ ពុល​ស្រាស​ស្លាប់​ម្នាក់ នៅ​ខេត្តកំពង់ឆ្នាំង​!
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ​អាយុមិនមែនជាកត្តាកំណត់សមត្ថភាពក្នុងការបំពេញភារកិច្ច ​និងភាពជោគជ័យទេ ​អ្វីដែលសំខាន់គឺភាពចាស់ទុំ
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ​ចេញសារលិខិត​ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ១​ធ្នូ​ ឆ្នាំ២០២០​ ​
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ​ផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ​ដើម្បីប្រារព្ធពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ​៣៨ខ្សែ
ព័ត៌មានជាតិ
ទូតអាមេរិក ​ប្តេជ្ញាចិត្ត​ជួយ​ដល់ប្រទេសកម្ពុជា ​និង​តំបន់អាស៊ីអាគ្នេយ៍ ឲ្យក្លាយជាតំបន់ដែលគ្មានគ្រាប់មីន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី