ប្រាក់ខែ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​ឆ្នាំ​២០២១ មិន​ឡើង​ទេ តែ​ប្រាក់ឧបត្ថម្ភ​បុណ្យទាន នៅ​ទទួលបាន ហើយ​ប្រាក់ខែ​អតីតយុទ្ធជន និង​អ្នក​ចូល​និវត្ត​មុនៗ នៅ​បន្ត​ដំឡើង​!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តកណ្តាល​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​សូម​អភ័យទោស​ដល់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ថា ដោយសារតែ​បញ្ហា​កូ​វីដ​១៩ រាជរដ្ឋាភិបាល មិនបាន​ដំឡើង​ប្រាក់បៀវត្ស​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ឆ្នាំ​២០២១ ទេ​។ ក៏ប៉ុន្តែ​ប្រាក់ឧបត្ថម្ភ ដែល​ធ្លាប់​ទទួលបាន​កន្លងមក ដូចជា នៅ​បុណ្យចូលឆ្នាំ និង​បុណ្យ​ភ្ជុំបិណ្ឌ គឺ​រាជរដ្ឋាភិបាល នៅ​បន្ត​ផ្តល់ជូន​ជាធម្មតា​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​បន្ថែមថា នៅ​ឆ្នាំ​២០២១ ប្រាក់ខែ​របស់​អតីតយុទ្ធជន និង​អ្នក​ចូល​និវត្ត​មុនៗ នៅ​បន្ត​ដំឡើង ដើម្បី​ឲ្យ​បាន​ស្មើនឹង​អ្នក​ចូល​និវត្ត នាពេល​ថ្មីៗ​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ដូច្នេះ ក្នុងពេល​សម្តេច អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ខ្នាត​យក្ស​ដំបូង នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៧ ខែតុលា ឆ្នាំ​២០២០​។ ពិធី​សម្ពោធ នា​ព្រឹក​នេះ បានធ្វើ​ឡើង ក្រោម​ដំណក់ទឹកភ្លៀង​៕​

អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ និង​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់​
ព័ត៌មានជាតិ
អនុព័ន្ធពាណិជ្ជកម្ម ​ស្នើក្រុមហ៊ុនថៃវិនិយោគលើរោងចក្រកែច្នៃម្ហូបអាហារនៅកម្ពុជា​
ព័ត៌មានជាតិ
ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​សង្កាត់​រកា​កណ្តា​ល ក្រុង​ក្រចេះ ជួប​សំណេះសំណាល សួរសុខទុក្ខ​ប្រជាកសិករ ដល់​ស្ថានីយ​បូមទឹក និង​ឧ​ប្ថ​ត្ត​ប្រេង​ម៉ា​សូត​ចំនួន ១០០០​លីត្រ
ព័ត៌មានជាតិ
ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៨​ខ្សែ នៅ​ទី​រួម​ខេត្តសៀមរាប​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ច្រានចោល​នូវ​ការចោទប្រកាន់ថា កម្ពុជា​ប្រគល់​កំពង់ផែ​យោធា​រាម ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់មុខ​!
កម្សាន្ត
អូស្ត្រាលី ជួយ​កម្ពុជា​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី