សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឲ្យ​ក្រសួងសុខាភិបាល ចេញ​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងពេល​បុណ្យអុំទូក ទោះជា​នៅ​ភ្នំពេញ មិន​ប្រារព្ធ​ក៏ដោយ​!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តកណ្តាល​)៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស ណែនាំ​ឲ្យ​ក្រសួងសុខាភិបាល ចេញ​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងពេល​បុណ្យអុំទូក ទោះជា​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​លុបចោល មិន​ប្រារព្ធ​ធ្វើ​ក៏ដោយ​។ ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា នៅតាម​បណ្តា​ខេត្ត គេ​អាច​អុំទូក​តាម​ទម្លាប់ ដូច្នេះ​ក្រសួងសុខាភិបាល ត្រូវមាន​វិធានការ​ណែនាំ ដើម្បី​កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ក្នុងអំឡុងពេល​បុណ្យអុំទូក​ខាងមុខនេះ ទោះបីជា​រាជរដ្ឋាភិបាល លុបចោល​ពិធី​ជួបជុំ​បុណ្យអុំទូក តែ​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ នឹង​នៅតែ​ធ្វើ​ធម្មតា​តាម​ផ្ទះ តាម​វត្ត​អារាម​។ តែ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន គេ​អាច​រៀបចំ​ពិធីបុណ្យ​អុំទូក ដែល​អ្នកស្រុក តែង​ធ្វើ​កន្លងមក​។ ដូច្នេះ​ក្រសួងសុខាភិបាល ត្រូវ​រៀបចំ​វិធានការ​ណែនាំ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ឆ្នាំ​២០២០ នេះ នឹងត្រូវ​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី​៣០-៣១ ខែតុលា និង​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ក៏ប៉ុន្តែ​ដើម្បី​បង្ការ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល បានសម្រេច​លុបចោល មិន​រៀបចំ​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ​ឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង
ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​សង្កាត់​រកា​កណ្តា​ល ក្រុង​ក្រចេះ ជួប​សំណេះសំណាល សួរសុខទុក្ខ​ប្រជាកសិករ ដល់​ស្ថានីយ​បូមទឹក និង​ឧ​ប្ថ​ត្ត​ប្រេង​ម៉ា​សូត​ចំនួន ១០០០​លីត្រ
ព័ត៌មានជាតិ
ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៨​ខ្សែ នៅ​ទី​រួម​ខេត្តសៀមរាប​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ច្រានចោល​នូវ​ការចោទប្រកាន់ថា កម្ពុជា​ប្រគល់​កំពង់ផែ​យោធា​រាម ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់មុខ​!
កម្សាន្ត
អូស្ត្រាលី ជួយ​កម្ពុជា​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​
ព័ត៌មានជាតិ
ប្រាក់ខែ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​ឆ្នាំ​២០២១ មិន​ឡើង​ទេ តែ​ប្រាក់ឧបត្ថម្ភ​បុណ្យទាន នៅ​ទទួលបាន ហើយ​ប្រាក់ខែ​អតីតយុទ្ធជន និង​អ្នក​ចូល​និវត្ត​មុនៗ នៅ​បន្ត​ដំឡើង​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ៣​ខែ​ទៀត ដល់​គ្រួសារ និង​អ្នក​ងាយ​រងគ្រោះ ដោយសារ​កូ​វីដ​១៩!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី