(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចកំពុងតាមដានភាពយន្តថ្មីមួយរបស់ចិន គឺរឿង «ទីប្រឹក្សាសឺម៉ាអ៊ី»។ ការថ្លែងរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន មានប្រសាន៍ថា៖ «បន្ទាប់ពីរឿងសាមកុកទៅ នៅមានទីប្រឹក្សាសឺម៉ាអ៊ី តាមមើលកុននឹងទៀត ឥលូវបានពាក់កណ្តាលហើយ។ វាមានល្បិចកិចកល់យ៉ាងម៉េចអីយ៉ាងម៉េច មើលកំសាន្តផង ដើម្បីកុំឲ្យវាស្មុគពេក»។
សូមបញ្ជាក់ថា រឿងសឺម៉ាអ៊ី ជារឿងភាគបែបប្រវត្តិសាស្ត្រសង្គ្រាមចិនដ៏ល្បីល្បាញ សម្បូរដោយយុទ្ធសាស្ត្រ និងល្បិចកលជាច្រើន។ ទស្សិកជនដែលនិយមទស្សនារឿង សាមកុក ប្រាកដជាស្គាល់តួអង្គ សឺម៉ាអ៊ី ច្បាស់។ សឺម៉ាអ៊ី ជាមនុស្សឆ្លាត មានល្បិចកលច្រើន អាចចាត់ទុកជារបស់មានតម្លៃនៅក្នុងសម័យសង្គ្រាមវឹកវរបាន៕


