សម្តេចម៉ែ ប្រោសព្រះរាជទានចំពោះការចម្លងឡើងវិញនូវស្បែកធំមួយឈុតចំនួន ​៩០ផ្ទាំង ​សម្រាប់តម្កល់បម្រើជាឧត្តមប្រយោជន៍របស់ជាតិកម្ពុជា ​ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមមក​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ទំព័រហ្វេសប៊ុក Royal du Cambodge នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ បាន«អបអរសាទរខួប ១៥ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ»។

ស្ថិតក្នុងព្រះរាជហឫទ័យដង្ហែតាមព្រះរាជតម្រិៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាវប្បធម៌ជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ខ្ពស់ ទំនុកបម្រុង លើកស្ទួយជានិច្ចចំពោះវិស័យវប្បធម៌ ធ្វើឲ្យមានការទទួលស្គាល់ ល្បីរន្ទីទាំងមជ្ឈដ្ឋានជាតិ អន្តរជាតិ និងបង្កើតបាននូវមោទនភាពជាតិដ៏គួរឲ្យស្ងប់ស្ងែង។ 

Royal du Cambodge បានបន្តថា ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើងរហូតមក សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមវិសេសវិសាលបំផុត ចំពោះការចម្លងឡើងវិញនូវស្បែកធំមួយឈុតចំនួន ៩០ផ្ទាំង សម្រាប់តម្កល់បម្រើជាឧត្តមប្រយោជន៍របស់ជាតិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
ទូត​ឥណ្ឌា​ថ្មី ថ្វាយ​សារតាំង​ព្រះមហាក្សត្រ
ព័ត៌មានជាតិ
TOP NEWS: វិទ្យុអាស៊ីសេរី រងប្រតិកម្មតបពីមេធាវីបក្សប្រឆាំង និងគណៈមេធាវី ពីការផ្សាយខុស
ព័ត៌មានជាតិ
តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​កាត់ទោស​មនុស្ស ១៤០​នាក់ នា​ព្រឹក​ថ្ងៃទី​២៦​វិច្ឆិកា ក្នុង​សំណុំរឿង រួមគំនិត​ក្បត់ជាតិ
ព័ត៌មានជាតិ
ចេញរូបរាងហើយ! សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ បង្កើតឡើង​ដោយ​បក្ស​របស់លោក​ញឹក​ប៊ុនឆៃ លោក​ម៉ម​សូណង់ដូ និង​គណបក្ស​របស់​ប្អូន​លោក​កែម​ឡី​
ព័ត៌មានជាតិ
អ្នកបោះឆ្នោត​ជាង ១៥​ម៉ឺន​នាក់ អាច​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ នេះ​
ព័ត៌មានជាតិ
លោកជំទាវ ឃួន សុដារី​៖ ​គណបក្សនយោបាយដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ពហុភាគីនិយម ​និងពង្រឹងនូវសាមគ្គីភាពអន្តរជាតិ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី