អ្នកបោះឆ្នោត​ជាង ១៥​ម៉ឺន​នាក់ អាច​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ នេះ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ គ​.​ជ​.​ប បានប្រកាសថា អ្នកបោះឆ្នោត​ជាង ១៥​ម៉ឺន​នាក់ អាច​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០​។ មូលហេតុ ៤ យ៉ាង គឺ​បានទទួល​មរណភាព បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចេញទៅ​ឃុំ​សង្កាត់​ផ្សេង បាន​ចុះឈ្មោះ​លើសពី​មួយកន្លែង ( ឈ្មោះ​ស្ទួន ) និង​ត្រូវបាន​ដកហូត​ជា​បណ្តោះអាសន្ន​នូវ​សិទ្ធិ​បោះឆ្នោត​។​

​ជាការ​កត់សម្គាល់ បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ នឹងត្រូវ​បិទ​ផ្សាយ​ព្រមៗ​គ្នា នៅតាម​បណ្តា​ឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស នា​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​តា​មគ​.​ជ​.​ប ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង មាន​ចំនួន ៨.៨៣១.៩៨៨​នាក់​។ ដោយឡែក អ្នកបោះឆ្នោត ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ១៥៤.៧៦៨​នាក់​។​

​គ​.​ជ​.​ប បញ្ជាក់ថា ប្រជាពលរដ្ឋ​គ្រប់រូប ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ សូម​អញ្ជើញ​ចូលរួម​ពិនិត្យមើល​ឈ្មោះ និង​ទិន្នន័យ​ពាក់ព័ន្ធ​របស់ខ្លួន​នៅលើ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ នៅតាម​សាលាឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​២៧ ខែវិច្ឆិកា​តទៅ​។​

​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ ក្រៅពី​បិទ​ផ្សាយ​នៅតាម​សាលាឃុំ​សង្កាត់ បញ្ជី​នេះ ក៏មាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់​គ​.​ជ​.​ប voterlist.nec.gov.kh ឬ​អាច​ស្វែងរក​តាម​កម្មវិធី​ទូរស័ព្ទដៃ ( app ) Voterlist KH ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
នារីខ្មែររងគ្រោះ៨នាក់ត្រូវបានបញ្ជូន មកកម្ពុជាវិញក្រោយចាញ់បោកមេខ្យល់
ព័ត៌មានជាតិ
BREAKING NEWS: ស្តេចបាល់ទាត់ ពិភពលោក Maradona ស្លាប់មុននេះ!
ព័ត៌មានជាតិ
ទូត​ឥណ្ឌា​ថ្មី ថ្វាយ​សារតាំង​ព្រះមហាក្សត្រ
ព័ត៌មានជាតិ
TOP NEWS: វិទ្យុអាស៊ីសេរី រងប្រតិកម្មតបពីមេធាវីបក្សប្រឆាំង និងគណៈមេធាវី ពីការផ្សាយខុស
ព័ត៌មានជាតិ
តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​កាត់ទោស​មនុស្ស ១៤០​នាក់ នា​ព្រឹក​ថ្ងៃទី​២៦​វិច្ឆិកា ក្នុង​សំណុំរឿង រួមគំនិត​ក្បត់ជាតិ
ព័ត៌មានជាតិ
ចេញរូបរាងហើយ! សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ បង្កើតឡើង​ដោយ​បក្ស​របស់លោក​ញឹក​ប៊ុនឆៃ លោក​ម៉ម​សូណង់ដូ និង​គណបក្ស​របស់​ប្អូន​លោក​កែម​ឡី​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី