រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ថវិកា ឆ្នាំ​២០២១​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ អ្នកតំណាងរាស្ត្រ ១១៦​រូប ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ពេញអង្គ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ បាន​ពិភាក្សា និង​អនុម័ត​ដោយ​គ្មាន​កែប្រែ​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ឬ​ហៅថា ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១​។ សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ មាន ៦​ជំពូក និង ១៥​មាត្រា បានកំណត់​ពី​គម្រោង​ចំណាយ​ថវិកាជាតិ ចំនួន ៣០ ៤៩១ ៣៣៦​លាន​រៀល ស្មើ​ប្រមាណ ៧៥០០ លាន​ដុល្លារ​អាម៉េរិក ថយចុះ ១,៩% ធៀប​នឹង​ឆ្នាំ​២០២០​។ ​

​សេចក្តីព្រាងច្បាប់ ក៏បាន​លើកឡើងថា រាជរដ្ឋាភិបាល បានកំណត់​ទំហំ​នៃ​ការខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍ សម្រាប់​ឆ្នាំ​២០២១ ក្នុង​កម្រិត ១៥០០ លាន SDR គឺ​កើនឡើង ១០០ លាន SDR ធៀប​នឹង​ឆ្នាំ​២០២០​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែល​តំណាង​រាជរដ្ឋាភិបាល ឡើង​ការពារ​សេចក្តីព្រាងច្បាប់​នេះ បាន​ជម្រាបជូន​អង្គសភា​ថា ថវិកាជាតិ​ឆ្នាំ​២០២១ ត្រូវ​ផ្តល់​អាទិភាព ទៅលើ​វិស័យ​សំខាន់ៗ មួយចំនួន ពិសេស​វិស័យ​សង្គមកិច្ច និង​ការអប់រំ ខណៈ​វិស័យ​រដ្ឋបាល​ទូទៅ និង​សេដ្ឋកិច្ច ត្រូវបាន​កាត់បន្ថយ​។

​សេចក្តីព្រាងច្បាប់ បាន​កំណត់ថា ក្នុង​ឆ្នាំ​២០២១ ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ រួមទាំង​ប្រាក់ខែ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ ឃុំ​សង្កាត់ និង​ថ្នាក់ភូមិ ត្រូវ​រក្សា​កម្រិត​ដដែល ដូច​ឆ្នាំ​២០២០ ដើម្បី​សន្សំ​ថវិកា សម្រាប់​ទប់ទល់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​គ្រោះមហន្តរាយ​ទឹកជំនន់​រដូវវស្សា​ឆ្នាំ​២០២០​។​

​សេចក្តីថ្លែងហេតុ បាន​កត់សម្គាល់ថា ថវិកាជាតិ​ឆ្នាំ​២០២១ គឺជា​ថវិកា​ប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន ព្រម​ជាមួយនឹង​ការតម្រង់​ធនធាន​ឆ្ពោះទៅ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ នៅក្រោយពេល​ស្រាកស្រាន្ត​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ តាម​គន្លង​ប្រក្រតី​ថ្មី ដើម្បី​ធានា​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច ព្រមទាំង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជាមួយនឹង​ការបន្ត​លើកស្ទួយ​សុខុមាលភាព​របស់​ប្រជាជន​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេចម៉ែ ប្រោសព្រះរាជទានចំពោះការចម្លងឡើងវិញនូវស្បែកធំមួយឈុតចំនួន ​៩០ផ្ទាំង ​សម្រាប់តម្កល់បម្រើជាឧត្តមប្រយោជន៍របស់ជាតិកម្ពុជា ​ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមមក
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា ​មានអ្នកព័ត៌មានសុំចូលគណបក្សប្រជាជន ដើម្បីរួចពីការចោទប្រកាន់​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ផ្តាំដល់មេធាវី រាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តតេជោសែន ​កុំធ្វើពហិការដើរចេញពីបន្ទប់ពេលកំពុងបើកសវនាការ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ណែនាំលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីថ្មី​ ឱ្យធ្វើរបាយការណ៍ច្បាស់លាស់រឿងថវិកាបេសកកម្ម ​និងរបាយការណ៍ការងារ
ព័ត៌មានជាតិ
ពិតជាមិនធម្មតា! បុគ្គលិកឆ្នើមរបស់ឧកញ៉ា លី សុភ័ក្ក ទទួលបានចំណងដៃថ្ងៃអាពាហ៍ពិពាហ៍នូវរថយន្តសេរីទំនើប មួយគ្រឿង រួមទាំងទូរស័ព្ទដៃ និងការរ៉ាបរងចំណាយសរុបជាង៣ម៉ឺនដុល្លារ
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ​សម្តេចកំពុងតាមដានភាពយន្តថ្មីមួយរបស់ចិន គឺរឿង «ទីប្រឹក្សាសឺម៉ាអ៊ី»​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី