មន្ត្រីនគរបាល​យុត្តិធម៌​របស់​កងរាជអាវុធហត្ថ ជំនា​ន់ទី​២៥ ចំនួន ១០៧​នាក់ ទទួល​នូវ​ការបណ្តុះបណ្តាល​ជំនាញ រយៈពេល ៦​ខែ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ ជំនា​ន់ទី​២៥ ដែលមាន​សិក្ខាកាម សរុប​ចំនួន ១០៧​នាក់ ( ស្រី ០៥ នាក់ ) បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។ វគ្គ​បណ្តុះបណ្តាល​នេះ សិក្សា​រយៈពេល ៦​ខែ ចាប់ពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១​។​

​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ បានធ្វើ​ឡើង នៅ​វិទ្យាស្ថាន​កងរាជអាវុធហត្ថ កំបូល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា អម​តុលាកា​កំពូល ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការរង នាយរង​សេនាធិការ ស្នងការ ស្នងការរង នាយក​វិទ្យាស្ថាន​(​កំបូល​) នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន (​ភ្នំ​ជុំ​រីករាយ​) នាយការិយាល័យ​ជំនាញ លោក វរសេនីយ៍ត្រី វ៉ាង​សង់ ម៉ា​រេ​ស្គូ (Vincent Mares ) ទីប្រឹក្សា​បារាំង អម​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​បម​រទេស ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ ដែលមាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​៕​

អត្ថបទដែលជាប់ទាក់ទង
និស្សិត​កម្ពុជា ១២៨ នាក់ ដែល​បញ្ចប់​ការសិក្សា ខាង​ជំនាញ​កសិកម្ម នៅ​ប្រទេស​អ៊ីស្រាអែល នឹង​មកដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា ហើយ ២៥០​នាក់ ផ្សេងទៀត ត្រលប់​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​អ៊ីស្រាអែល​វិញ​
ព័ត៌មានជាតិ
Top News៖ សម្តេច​តេ​ជោ ហ៊ុន សែន សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រៀបចំ​ម៉ាស​ជាង ២​លាន និង​បរិក្ខារ​ពេទ្យ ចំនួន ១២​មុខ ដាក់​លើ​យន្តហោះ​រួចហើយ ដើម្បី​ជូន​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​
ព័ត៌មានជាតិ
សូម​ចូលរួម​មរណទុក្ខ​! ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ បានទទួល​មរណភាព ក្នុង​ជន្មាយុ ៧២​ឆ្នាំ ដោយ​រោគាពាធ​
ព័ត៌មានជាតិ
ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សម្រេច​លុប​អាជ្ញា​បណ្ណ ចំនួន​៣ របស់​ក្រុមហ៊ុន Chuan Wei (Cambodia)
ព័ត៌មានជាតិ
អាមេរិក ផ្តល់ជំនួយ​បន្ថែម ៦០ ម៉ឺន​ដុល្លារ ជួយ​ដល់​សហគមន៍ រង​ការប៉ះពាល់​ដោយ​ទឹកជំនន់ នៅ​កម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី