KIAT ​កូរ៉េ ផ្តល់ម៉ាស៨៤កេស ​ដល់ក្រសួងឧស្សាហកម្ម ​ដើម្បីប្រើប្រាស់ ​និងចែកចាយដល់បណ្តាសហគ្រាសនៅកម្ពុជា​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

​(ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ម៉ាស់ជាអំណោយរបស់វិទ្យាស្ថានកូរ៉េនៃការជម្រុញបច្ចេកវិទ្យា (KIAT) ជូនដល់បណ្តាសហគ្រាសកំពុងសហការអនុវត្តន៍គម្រោងសហគ្រាសធុនតូច និងមធ្យម(SME) នៅកម្ពុជា។

​ឯកឧត្តម សឺន សូថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកិច្ចការទូទៅ និងជានាយកខុទ្ទកាល័យនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ តាងនាមឲ្យអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផងដែរនេះ បានបញ្ជាក់ថា វិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា (KIAT) បានផ្តល់ការឧបត្ថម្ភជាម៉ាសប្រភេទ KF-80 ចំនួន៨៤ កេស ស្មើនឹង៤ម៉ឺនម៉ាស តាមរយៈវិទ្យាស្ថានស្រាវជ្រាវស្បៀងអាហារកូរ៉េ មកជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីធ្វើការប្រើប្រាស់ និងចែកចាយដល់បណ្តាសហគ្រាសចំនួន១៦ សហគ្រាស។ 

ក្នុងនោះសហគ្រាសដែលកំពុងសហការអនុវត្តគម្រោងសហគ្រាសធុនតូច និងមធ្យម(SME) នៅកម្ពុជា មានចំនួន១១ សហគ្រាស និងសហគ្រាសដែលមានការពាក់ព័ន្ធដល់គម្រោង SME មានចំនួន ០៥សហគ្រាស ដោយក្នុងមួយសហគ្រាសទទួលបាន ១ពាន់ម៉ាស់។ ក្រៅពីនេះ ចំនួនម៉ាស់ដែលនៅសល់នឹងត្រូវរក្សាទុក សម្រាប់ប្រើប្រាស់ និងចែកជូនបណ្តាអង្គភាពក្រោមឱវាទ តាមតម្រូវការចាំបាច់ជាក់ស្តែង។

​មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណដល់ វិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា (KIAT) និងវិទ្យាស្ថានស្រាវជ្រាវស្បៀងអាហារកូរ៉េ ដែលបានធ្វើអំណោយជាម៉ាស់ ដែលមានគុណភាពស្របតាមស្តង់ដារជូនក្រសួងសម្រាប់ប្រើប្រាស់ ​និងចែកជូនបន្តទៅដល់បណ្តាសហគ្រាសមួយចំនួនដែលមានការពាក់ព័ន្ធគម្រាង SME នៅកម្ពុជា ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងទទួលរងគ្រោះដោយមេរោគឆ្លងCovid-19។  

ឯកឧត្តមបានបន្តថា ទោះបីការចែកជូនម៉ាសនេះមានចំនួនតិចតួចក៏ដោយ ក៏ប៉ុន្តែជាការដាស់តឿនស្មារតី ជាពិសេសដល់បណ្តាសហគ្រាសផលិតចំណីអាហារទាំងឡាយ ដែលមានថ្នាក់ដឹកនាំ កំលាំងពលកម្ម និងបុគ្គលិកធ្វើការនៅក្នុងនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទាំងសុខភាពផ្ទាល់ខ្លួន សុវត្ថិភាពចំណីអាហារ និងសុខភាពអតិថិជនរបស់ខ្លួន។ ពីព្រោះថា៖ការប្រើប្រាស់ម៉ាស់ ដែលមិនស្របតាមកំរិតស្តង់ដារ វានឹងអាចឆ្លងពីមនុស្សទៅមនុស្ស ពីមនុស្សទៅចំណីអាហារ របស់ប្រើប្រាស់ នឹងអាចឈានឆ្លងដល់អតិថិជនរបស់ខ្លួនទៀតផង។ និងគួរស្វែងយល់ផងដែរថា ម៉ាសប្រភេទ KF-80 ថ្វីត្បិតតែជាម៉ាស ដែលមានស្តង់ដារការពារមេរោគកំរិតខ្ពស់យ៉ាងណាក៏ដោយ តែបើយើងជាអ្នកប្រើប្រាស់មិនអនុវត្តរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ យើងនឹងអាចទទួលហានិភ័យផងដែរ។ គឺម៉ាសពាក់ម្តងហើយត្រូវបោះចោលក្នុងធុងសម្រាម ជាដើម មិនអាចយកមកប្រើម្តងទៀត ឬ ទុកពាសវាលពាសកាលបានទេ ពីព្រោះបើម៉ាសនោះ មានចម្លងមេរោគនៅពីស្រទាប់ខាងក្រៅ នឹងអាចឆ្លងទៅខ្លួនយើង ឬ ទៅអ្នកដ៏ទៃបាន។

​ជាចុងក្រោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា មេរោគកូវីដ-១៩ មិនទាន់ផុតរលត់ពីពិភពលោកយើងទេ សូមមន្ត្រីរាជការ ​និងប្រជាពលរដ្ឋទាំងអស់ប្រកាន់ខ្ជាប់នូវការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល។ ពីព្រោះបច្ចុប្បន្នកម្ពុជាកំពុងឈរក្នុងលំដាប់​លេខ​១ នៅអាស៊ី ដែលចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បានល្អប្រសើរ ដោយសារប្រមុខរាជរដ្ឋាភិបាលការយើងមានការដឹកនាំដ៏វៀងវៃ ទប់ស្កាត់បានទាំងភាពចលាចល រក្សាស្ថិរភាពទំនិញ មានស្តុកយុទ្ធសាស្ត្រស្បៀង ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ និងការពារបាននូវការបាត់បង់ជីវិតមនុស្សទៀតផង៕

អត្ថបទដែលជាប់ទាក់ទង
«​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ​ទទួល​ទឹកប្រាក់​សប្បុរស​ជាង ៤០​ម៉ឺន​ដុល្លារ ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ ខេត្តសៀមរាប
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា មិនមាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា​
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្មចុះបំពេញការងារជាធម្មតាឡើងវិញ បន្ទាប់ពីមិនមានប៉ះពាល់ជំងឺកូវីដ១៩
ព័ត៌មានជាតិ
រដ្ឋាភិបាលចិនផ្តល់សម្ភារៈ​ និងបរិក្ខា ​កាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ​
ព័ត៌មានជាតិ
អ្នកបុរាណវិទ្យាបានរកឃើញគ្រោងឆ្អឹងបុរសពីរនាក់ ​ដែលស្លាប់ដោយសារការផ្ទុះភ្នំភ្លើងបំផ្លាញទីក្រុង ​Pompeii ក្នុងឆ្នាំ៧៩ នៃគ.ស ​
ព័ត៌មានជាតិ
​សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ​យាងក្នុងព្រះពិធីបុណ្យគម្រប់ខួប១ឆ្នាំ ​នៃការយាងសោយព្រះពិរាល័យ​ របស់សម្តេចរាជបុត្រីព្រះរៀម ​នរោត្តម បុប្ផាទេវី
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី