ប្រធានសមាគមអចលនទ្រព្យសកល៖ កត្តាចំនួន៥ជំរុញឲ្យប្រជាជនខ្មែរដែលរស់នៅក្នុងក្រុង និងជាយក្រុងងាកមកទិញខុនដូក្នុងពេល៥ឆ្នាំខាងមុខ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

យ៉ាងហោចណាស់មានកត្តាចំនួន៥ ដែលជំរុញឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងរាជធានីភ្នំពេញ និង​ជា​យ​រាជធានីភ្នំពេញងាកមកទិញខុនដូសម្រាប់រស់នៅ ក្នុងរយៈពេលយ៉ាងយូរត្រឹម៥ឆ្នាំខាងមុខនេះ។ នេះ​បើតាមការឲ្យដឹងពីលោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងប្រធានក្រុមហ៊ុន Kw Sam Sn Realty Co.,Ltd។ 

លោកសំ សុខនឿន បានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំខាងមុននេះ ប្រជាជនខ្មែរនឹងមាននិន្នាកាប្រែប្រួលពីការទិញដីឡូតិ៍មកទិញខុនដូច្រើនឡើងៗ ហើយអ្នកអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួនក៏នឹងអាចងាកមកចាប់អារម្មណ៍លើការអភិវឌ្ឍន៍គម្រោងខុនដូតំលៃសមរម្យ ក្នុងកម្រិតណាមួយដើម្បីស្របតាមតម្រូវការទីផ្សារជាក់ស្ដែង។

បើតាមអ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះ គឺមានកត្តាចំនួន៥ដែលជំរុញឲ្យប្រជាជនខ្មែរដែលរស់នៅក្នុងក្រុង និងជាយក្រុងងាកមកទិញខុនដូ។ កត្តាទាំងនោះរួមមាន៖

ទី១. កំណើនប្រជាជនក្នុងក្រុងកាន់តែច្រើនឡើងៗ ដែលបណ្តាលឲ្យចរាចរក្នុងក្រុងកាន់តែមហាញឹក ស្ទះចង្អៀត ពិបាកក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដែលធ្វើឲ្យចំណាយពេលវេលាយូរនៃការធ្វើដំណើរ។

ទី២. ការអភិវឌ្ឍដីឡូតិ៍ និងការអភិវឌ្ឍនបុរីកាន់តែឆ្ងាយទៅៗពីទីក្រុងដែលមានចំងាយលើសពី៤០គីឡូ​ម៉ែត្រ ដែលធ្វើឲ្យអ្នកទិញសម្រាប់សាងសង់ផ្ទះស្នាក់មានផលពិបាក ដែលក្រៅពីចំណាយថវិកាសាងសង់លំនៅដ្ឋាន ថែមទាំងត្រូវចំណាយពេលវេលាច្រើន ក្នុងការធ្វើដំណើចេញចូលក្រុងដើម្បីបំពេញការងារ និងប្រកបអាជីវកម្មប្រចាំថ្ងៃ។

ទី៣.គម្រោងអភិវឌ្ឍន៍ដីឡូតិ៍អាចជួបបញ្ហាលំបាកនាពេលអនាគត ដែលបញ្ហាលំបាកទាំងនោះទាក់ទងនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូ ទឹកភ្លើង -ល-។

ទី៤. ជាមួយគ្នានេះ នៅពេលស្ថេរភាពនយោបាយកំពុងតែមានលំនឹង សេដ្ឋកិច្ចប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើងៗនាពេលអនាគត ចំណូលប្រជាជនខ្មែរកាន់តែកើនឡើង រួមជាមួយចំណេះដឹងនៃការគិតទៅលើផាសុកភាពនៃការរស់នៅកាន់តែខ្ពស់ នឹងធ្វើឲ្យពួកគាត់ចង់រស់នៅខុនដូ ដែលមានបណ្តុំសេវាជាច្រើន ដូចជា កន្លែងហាត់ប្រាណដើម្បីសុខភាព ស្ទីម សូណា មានអាងហែលទឹក ផ្សារទំនើប អាហារដ្ឋាន ដែលបង្កភាពងាយស្រួលក្នុងការរស់នៅ។

ទី៥. ដោយសារអ្នកអភិវឌ្ឍ ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារទទួលលក់ ផ្តល់នូវលក្ខខណ្ឌងាយស្រួលក្នុងការទិញ និងមានកិច្ចសហការពីធនាគាដែលផ្តល់ជូននៃការបង់ប្រាក់រយៈពេលវែង ឬកម្ចីពីធនាគារដែលមានការប្រាក់ទាប និងអនុគ្រោះដល់អតិថិជនក្នុងការបង់ប្រាក់រំលស់ប្រចាំខែក្នុងកម្រិតទាប និងសមរម្យប្រហាក់ប្រហែលទៅនឹងការបង់រំលោះដីឡូតិ៍ ឬប្រហាក់ប្រហែលទៅនឹងតំលៃជួលដែលគាត់កំពុងចំណាយសំរាប់ថ្លៃជួលរៀងរាល់ខែដែលត្រូវចំណាយផងដែរ។

អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានឲ្យដឹងដែរ ថា ក្នុងអំឡុងពេលប្រទេសកម្ពុជាបាននឹង​កំពុង​រង​ការរាតត្បាតពីជំងឺកូវីដ-១៩នោះ អតិថិជនដែលទិញខុនដូភាគច្រើនគឺជាប្រជាជនខ្មែរ ដែលខុសពីមិន​ទា​ន់​​មានជំងឺនេះ អតិថិជនទិញខុនដូភាគច្រើនជាជនជាតិបរទេស៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ នៅ​កម្ពុជា មិនមាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា​
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្មចុះបំពេញការងារជាធម្មតាឡើងវិញ បន្ទាប់ពីមិនមានប៉ះពាល់ជំងឺកូវីដ១៩
ព័ត៌មានជាតិ
រដ្ឋាភិបាលចិនផ្តល់សម្ភារៈ​ និងបរិក្ខា ​កាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ​
ព័ត៌មានជាតិ
អ្នកបុរាណវិទ្យាបានរកឃើញគ្រោងឆ្អឹងបុរសពីរនាក់ ​ដែលស្លាប់ដោយសារការផ្ទុះភ្នំភ្លើងបំផ្លាញទីក្រុង ​Pompeii ក្នុងឆ្នាំ៧៩ នៃគ.ស ​
ព័ត៌មានជាតិ
​សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ​យាងក្នុងព្រះពិធីបុណ្យគម្រប់ខួប១ឆ្នាំ ​នៃការយាងសោយព្រះពិរាល័យ​ របស់សម្តេចរាជបុត្រីព្រះរៀម ​នរោត្តម បុប្ផាទេវី
ព័ត៌មានជាតិ
KIAT ​កូរ៉េ ផ្តល់ម៉ាស៨៤កេស ​ដល់ក្រសួងឧស្សាហកម្ម ​ដើម្បីប្រើប្រាស់ ​និងចែកចាយដល់បណ្តាសហគ្រាសនៅកម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី