ថៃផ្តល់ថវិកា ៣ម៉ឺនដុល្លារដល់កម្ពុជា ​ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញក្រោយគ្រោះទឹកជំនន់​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កណ្តាល)៖ រាជរដ្ឋាភិបាលថៃ បានផ្តល់ថវិកា ៣ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញក្រោយរងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង។ 

ការផ្តល់ថវិកាបង្ហាញពីសមានចិត្តរបស់រាជរដ្ឋាភិបាលក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា និងជាការបង្ហាញឱ្យឃើញពីការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

សូមជម្រាបថា ថវិកាជំនួយរបស់រាជរដ្ឋាភិបាលថៃ ត្រូវបានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ប្រគល់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន ស្ថិតនៅឃុំ គគី ស្រុកកៀនស្វាយ ខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង
ថ្ងៃទី​១៨​វិច្ឆិកា​នេះ ជា​ថ្ងៃ​ត្រូវធ្វើ​តេស្ត​លើក​ទី​៤ និង​ចុងក្រោយ សម្រាប់​អ្នក ពាក់ព័ន្ធ​ព្រឹត្តិ ការណ៍​៣​វិច្ឆិកា​
ព័ត៌មានជាតិ
កូ​វីដ​១៩ នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​ស្ត្រីជន​ជាតិខ្មែរ បានធ្វើ​ដំណើរ​មកពី​អាមេរិក មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៦​វិច្ឆិកា​
ព័ត៌មានជាតិ
បុរី វិមានភ្នំពេញ ផ្តល់ម៉ាស់ជាលើក ទី២ដល់កម្មករសំណង់ជាង៥០០នាក់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន
ព័ត៌មានជាតិ
មហាវិទ្យាល័យសភាពាណិជ្ជសាស្ត្រថៃ (UTCC) ​គ្រោងបើកសាខានៅកម្ពុជា ជាលើកដំបូង
ព័ត៌មានជាតិ
​រដ្ឋមន្ត្រីសាធារណការចុះផ្ទាល់ទាំងយប់ ​ឃាត់​រថយន្តដឹកលើសទម្ងន់ ២៩គ្រឿង ​តាមបណ្តាយផ្លូវជាតិលេខ៦០​ ក្នុងស្រុកព្រៃឈរ ​ខេត្តកំពង់ចាម
ព័ត៌មានជាតិ
BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោកស្រី អោង សាន ស៊ូ ជី ​ចំពោះជ័យជម្នះជាថ្មីក្នុងការបោះឆ្នោតនៅមីយ៉ាន់ម៉ា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី