កម្ពុជា ទទូចថា ការវាយតម្លៃ​លើ​ប្រទេស​កម្ពុជា ត្រូវ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​ហេតុការណ៍​ពិត រួម​ជាមួយនឹង​ប្រភពព័ត៌មាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​ទស្សនៈវិស័យ​រួម​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងការបរទេស នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ បានចេញ​ផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ នោះ​គឺ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ទទូចថា «​ការវាយតម្លៃ​លើ​ប្រទេស​កម្ពុជា ត្រូវ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​ហេតុការណ៍​ពិត រួម​ជាមួយនឹង​ប្រភពព័ត៌មាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​ទស្សនៈវិស័យ​រួម​»​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ មានការ​ខកចិត្ត​ចំពោះ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់លោក​ស្រី​សាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស ចេញផ្សាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ទាក់ទង​នឹង​ស្ថានភាព​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិមនុស្ស នៅ​ប្រទេស​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា បញ្ជាក់ថា «​បើ​ពិនិត្យមើល​ឲ្យ​កាន់តែច្បាស់ សេចក្តីថ្លែងការណ៍​រប​ស់លោក​ស្រី មាន​ភាពលំអៀង ជ្រើសរើស​តែមួយ​ជ្រុង និង​ធ្វើ​ឲ្យ​មានការ​ខូចខាត​»​។​

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម សួស យ៉ារ៉ា បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ
ព័ត៌មានជាតិ
ក្រុមអ្នកអភិរក្សបានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទ ​នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា​
ព័ត៌មានជាតិ
កម្ពុជាទទួលរងឥទ្ធិពលថ្មីមួយ ធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៨-២២វិច្ឆិកា ​និងអាកាសធាតុចុះត្រជាក់​
ព័ត៌មានជាតិ
កម្ពុជា-សហភាពអឺរ៉ុប​ ពង្រឹងពាណិជ្ជកម្ម ​និងវិនិយោគទ្វេភាគី​ ដើម្បីស្តារសេដ្ឋកិច្ចបង្ករដោយវិបត្តិកូវីដ-១៩​
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចេញ​សារាចរ​ណែនាំ ស្តីពី ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​!
ព័ត៌មានជាតិ
ប.ស.ស. ប្រកាសពី​ប្រាក់ឧបត្ថម្ភ (គ្រោះថ្នាក់ការងារ) ក្នុងករណីបាត់បង់សមត្ថភាពបណ្តោះអាសន្ន!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី