(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស បានប្រកាសថា ករណីកម្មករនិយោជិតជាជនរងគ្រោះ ត្រូវឈប់សម្រាកពីការងារ ដើម្បីព្យាបាល មិនថានៅមន្ទីរពេទ្យ ឬនៅផ្ទះ (អាស្រ័យលើសំបុត្របញ្ជាក់ពីគ្រូពេទ្យ) កម្មករនិយោជិត នឹងទទួលប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានប្រចាំថ្ងៃរបស់ពួកគេ គិតចាប់ពីថ្ងៃទី២ បន្ទាប់ពីថ្ងៃកើតហេតុ រហូតដល់មុខរបួសជាសះស្បើយ។
ប.ស.ស. បន្តថា បន្ថែមពីនេះ បើជនរងគ្រោះនោះ គ្រូពេទ្យ តម្រូវឱ្យមានអ្នកមើលថែ នោះពួកគាត់ នឹងទទួលបានប្រាក់ឧបត្ថម្ភស្មើនឹង ៥០%
នៃប្រាក់ឧបត្ថម្ភរបស់ជនរងគ្រោះ ដែលទទួលបាន។
ប.ស.ស. ក៏បានគូសបញ្ជាក់ថា ថ្ងៃកើតហេតុ ប.ស.ស. មិនផ្តល់ជូនប្រាក់ឧបត្ថម្ភនោះទេ ហើយនិយោជក ជាអ្នកទទួលខុសត្រូវ៕



