TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួន ជូននាយករដ្ឋមន្រ្តីឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួន ជូននាយករដ្ឋមន្រ្តីឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ដែលបានផ្សាយនៅ អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។

ការប្រកាសផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងខណៈលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីប្រទេសឡាវ បានទូរស័ព្ទដោយផ្ទាល់សាកសួរសុខទុក្ខអំពីស្ថានភាពសុខភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នឹងនាំយកម៉ាស់ និងបរិក្ខាពេទ្យដែលសម្រាប់បម្រើការងារលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ទាំងអស់ ដឹកតាមយន្តហោះទៅកាន់ប្រទេសឡាវនៅព្រឹកថ្ងៃច័ន្ទ សប្តាហ៍ក្រោយ។ 

កិច្ចសន្ទនាពិសេសរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងជាមួយ ជំងឺកូវីដ១៩ផងដែរ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការសាកសួរសុខទុក្ខរបស់នាយករដ្ឋមន្រ្តីឡាវ ខណៈសម្តេចកំពុងធ្វើចត្តាឡីស័ក។

ការផ្តល់ជំនួយនេះបានបង្ហាញពីទឹកចិត្តដ៏ធំធេងរបស់កម្ពុជានៅកាលៈទេសៈពេលនេះ ដែលពិភពលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។

សូមជំរាបថា លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអ្នកនៅជុំវិញ សម្តេចទាំងអស់ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ទទួលបានលទ្ធផល «អវិជ្ជមាន»។ សម្តេចតេជោបានបញ្ជាក់ដូច្នេះថា៖ «នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ ជាលទ្ធផលទាំងខ្ញុំ និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់»៕


អត្ថបទដែលជាប់ទាក់ទង
Good News៖ នៅ​កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទេ កាលពី​ថ្ងៃទី​១៤​វិច្ឆិកា​!
ព័ត៌មានជាតិ
ម៉ាស ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បរិច្ចាគ​ជូន​ឡាវ នឹងត្រូវ​ដឹក​តាម​យន្តហោះ​ពិសេស ទៅ​ទីក្រុង​វៀងចន្ទន៍ នៅ​ថ្ងៃ​ចន្ទ ទី​១៦​វិច្ឆិកា​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូននាយករដ្ឋមន្ត្រីឡាវ ដែលបានសួរសុខទុក្ខ ជាការបង្ហាញនូវទំនាក់ទំនងពិសេសក្នុងភាពជាបងប្អូននៃប្រទេសទាំងពីរ
ព័ត៌មានជាតិ
បក្ខពួកទណ្ឌិត សម រង្ស៊ី ៦៨​នាក់​ទៀត ​ដែលពាក់ព័ន្ធរួមគំនិត​ក្បត់​ជាតិ​ ត្រូវបានតុលាការកោះហៅចូលសវនាការ​
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន រំភើបរីករាយជាពន់ពេក​ ដែលលទ្ធផលតេស្តជាលើកទី៣ អវិជ្ជមាន​
ព័ត៌មានជាតិ
ឯកឧត្តម ប្រាក់ សុខុន៖ «ខ្ញុំលទ្ធផលធ្វើតេស្តអវិជ្ជមាន»​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី