រាជរដ្ឋាភិបាលកម្ពុជា សម្រេចពន្យារពេលរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ ​ទៅដើមឆ្នាំ២០២២វិញ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកវេទិកាទេសចរណ៍អាស៊ាន២០២១ (ASEAN Tourism Forum 2021) ដែលគ្រោងនឹងរៀបចំនាខែមករា ឆ្នាំ២០២១ ខាងមុខនៅកម្ពុជា ទៅរៀបចំនៅដើមឆ្នាំ២០២២ វិញ។ ការសម្រេចនេះធ្វើឡើងស្របតាមសំណើរបស់ក្រសួងទេសចរណ៍ ដោយមានការគាំទ្រពីប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះបន្ទាប់ពីកម្ពុជាផងដែរ ជាពិសេសភាពមិនច្បាស់លាស់នៃការថមថយនៃជំងឺកូវីដ-១៩ ក្នុងពិភពលោក ដោយមានខ្លឹមសារដូចខាងក្រោម៖

១. អនុញ្ញាតលើកការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២១ ទៅរៀបចំនៅដើមឆ្នាំ២០២២ អាចអំឡុងខែមករា ឬខែបន្តបន្ទាប់ជំនួសវិញ។

២. ចំពោះការប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន​ (NTOs) អនុញ្ញាតឲ្យក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ តាមប្រព័ន្ធវីដេ​អូខនហ្វើរិន ដើម្បីសម្រេចឯកសារមួយចំនួនក្នុងនាមជាម្ចាស់ផ្ទះ។

វេទិកាទេសចរណ៍​អាស៊ានឆ្នាំ២០២១ (ASEAN Tourism Forum, ATF 2021) ដែលគ្រោងនឹងរៀបចំនៅកម្ពុជានេះ រួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ កិច្ចប្រជុំរដ្ឋ​មន្ត្រី​ទេសចរណ៍អាស៊ានបូកបីលើកទី២០ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងឥណ្ឌាលើកទី២៤ កិច្ចប្រជុំដៃគូសន្ទនា រាត្រីផ្សព្វផ្សាយទេសចរណ៍នៃប្រទេសទទួលជាម្ចាស់ផ្ទះបន្ទាប់ ពិធីចែកជ័យលាភីនៃគុណភាពទេសចរណ៍អាស៊ាននានា ជំនួបទ្វេភាគី ព្រមទាំងការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន (Travel Exchange, Travex) ដែលមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) និងអ្នកទិញ (Buyers) មកពីតំបន់ក្នុងពិភពលោក និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ហើយការតាំងពិព័រណ៍នេះ​ជាស្នូលនៃវេទិកាខាងលើនេះផងដែរ។ 

ដោយឡែក នាដើមឆ្នាំ២០២១ ជំនួសឲ្យការរៀបចំព្រឹត្តិការណ៍ទល់មុខគ្នាពេញលក្ខណៈ ក្រសួងទេសចរណ៍កម្ពុជាក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះ នឹងរៀបចំតែកិច្ចប្រជុំកិច្ចថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសដៃគូអាស៊ាន កិច្ចប្រជុំថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន (ASEAN NTOs) និងកិច្ចប្រជុំពាក់ព័ន្ធនានា ដើម្បីសម្រេចអនុម័តឯកសារសំខាន់ៗមួយចំនួន ជាពិសេសសំដៅដាក់ចុះវិធាននានាទប់ទល់នឹងការរីករាលដាលជំងឺកូវី-១៩ ដោះស្រាយផលប៉ះពាល់លើវិស័យទេសចរណ៍ និងដាក់ចុះនូវអនុសាសន៍ស្ដារវិស័យទេសចរណ៍អាស៊ានឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩។  

សូមជម្រាបថា បង្កើតឡើងតាំងពីឆ្នាំ១៩៨១ វេទិកាទេសចរណ៍អាស៊ាន (ATF) គឺជាព្រឹត្តិការណ៍ដ៏ធំ ដែលប្រទេសសមាជិកអាស៊ានប្ដូរវេនគ្នារៀបចំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងធ្វើឲ្យតំបន់អាស៊ានក្លាយជាគោលដៅទេសចរណ៍តែមួយប្រកបដោយភាពទាក់ទាញ។ ព្រឹត្តិការណ៍ដ៏ធំនេះ នៅកម្ពុជា ឆ្នាំ២០២២ ត្រូវបានសង្ឃឹមថា ជាឱកាសដែលក្រុមហ៊ុនទេសចរណ៍ជុំវិញពិភពលោក ជាអ្នកទិញ និង អ្នកលក់អាចជួបគ្នាដើម្បីជំរុញការធ្វើដំណើរកំសាន្តឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ហើយកម្ពុជានឹងអាចផ្សព្វ ផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួនទៅកាន់ទីផ្សារពិភពលោកបានយ៉ាងមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងលោកឧញ៉ា លី ហួរ ចុះចែក ម៉ាស់ដល់កម្មករជិត ១ពាន់នាក់ នៅបុរីវិមានភ្នំពេញ
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ចែកចាយ ឬ​លក់​ម៉ាស និង​ផលិតផល​សម្លាប់​មេរោគ មានគុណ​ភាព និង​សុវត្ថិភាព ឲ្យ​មាន​តម្លៃថោក​សមរម្យ​
ព័ត៌មានជាតិ
ចង់ដឹងទេថា! យុទ្ធនាការ ១ដុល្លារសម្រាប់កុមារកម្ពុជា ​ដែលកំពុងផុសផុលលើបណ្តាញសង្គម ទទួលបានថវិកាប៉ុន្មានហើយ? ​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម៖ ​​ការនាំចេញស្រូវទៅវៀតណាម ​ហក់ឡើងដល់ជាង ​២ម៉ឺន​តោនក្នុងមួយថ្ងៃ រីឯតម្លៃក៏ខ្ពស់​
ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ EBA លែងជាឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើង ក្នុងវិស័យយុត្តិធម៌ទៀតហើយ!​
ព័ត៌មានជាតិ
ឯកឧត្តម​ ឃួង​ ស្រេង​ និងឯកឧត្តម ​ស​ ថេត ​បន្តចុះចែកម៉ាស់ជូនប្រជាពលរដ្ឋ​នៅតាមដងផ្លូវ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី