អនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បី បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ នៅកម្ពុជា​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តី​ណែនាំ ស្តីពី​ ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាព​បុគ្គល ដើម្បី បង្ការ និងទប់ស្កាត់​ការចម្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ នៅកម្ពុជា​។ នោះគឺរក្សាគម្លាតបុគ្គលម្នាក់ៗ យ៉ាងតិច ១,៥ម៉ែត្រ ពាក់ម៉ាស់ ចៀសវាងអោបថើប ចាប់ដៃ និងមិនត្រូវចូលរួម​ពិធីជួបជុំ បុណ្យទាន ដែលមានមនុស្សច្រើន ជាដើម។​

ក្រសួងសុខាភិបាល បានលើកឡើងថា ជំងឺកូវីដ១៩ ឆ្លងតាមការប៉ះពាល់​តំណក់ទឹកតូចៗ ដែលខ្ទាតចេញពីមនុស្សម្នាក់ ទៅប៉ះមនុស្សម្នាក់ទៀត នៅពេលបុគ្គល ដែល​មានផ្ទុកវីរុសកូវីដ១៩ និយាយ សើច ច្រៀង ក្អក ឬកណ្តាស់ ជាដើម។ តំណក់ទឹក​តូចៗនោះ អាចខ្ទាតបានប្រហែលជាមួយម៉ែត្រកន្លះ ហើយអាចចូលទៅក្នុងមាត់ ភ្នែក និងច្រមុះបុគ្គល ដែលនៅជិតអ្នកមានវីរុសកូវីដ១៩ តិចជាងមួយម៉ែត្រកន្លះ។

តាមក្រសួងសុខាភិបាល តំណក់ទឹកតូចៗនេះ ក៏អាចធ្លាក់នៅលើផ្ទៃនៃវត្ថុនានា ហើយឆ្លងមកមនុស្ស ដោយបុគ្គលយកដៃទៅប៉ះផ្ទៃនៃវត្ថុទាំងនោះ ហើយមកប៉ះពាល់​ជាមួយមាត់ ភ្នែក ច្រមុះ ដោយមិនបានលាងសម្អាតដៃឲ្យបានត្រឹមត្រូវ​។

ដូច្នេះដើម្បីបញ្ជៀស​ពីហានិភ័យខ្ពស់ ដែលពិបាក​នឹងប៉ាន់ស្មានបាននៃការចម្លងវីរុសកូវីដ១៩ដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍ ក្រសួងសុខាភិបាល បានអំពាវនាវ និងណែនាំដល់បងប្អូន​សាធារណជនទាំងអស់ ត្រូវតែនាំគ្នាបន្តកិច្ចការពារសុខភាព​របស់ខ្លួន ដោយបុគ្គលគ្រប់រូប ត្រូវអនុវត្ត​នួវិធានការសាមញ្ញៗ ដូចចា ការរក្សាគម្លាតសុវត្ថិភាពជាចាំបាច់ រួមជាមួយ​នឹងការអនុវត្តអនាម័យដៃស្អាតជានិច្ច និងការពាក់ម៉ាស់ នៅពេលចាំបាច់ ជាពិសេសពេលធ្វើដំណើរ ឬចល័ត ឬមានបម្លាស់ទីពីកន្លែងមួយ ទៅកន្លែងមួយ ព្រមទាំងចៀសវាង​ការឱប ថើប ចាប់ដៃ ដោយជំនួសមកវិញនូវការសំពះ ឬការលើកដៃ ងក់ក្បាល ដែលមានចម្ងាយគម្លាតពីគ្នាឲ្យបានយ៉ាងតិច ១ម៉ែត្រកន្លះ ជាដើម៕


អត្ថបទដែលជាប់ទាក់ទង
កូ​វីដ​១៩ នៅ​កម្ពុជា ទើប​រកឃើញ​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​ស្ត្រី​អាមេរិក មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៤​វិច្ឆិកា​
ព័ត៌មានជាតិ
ឯកឧត្ដម កើត រិទ្ធ ចេញសេចក្ដីសម្រេចស្ដីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌
ព័ត៌មានជាតិ
គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ទៀតត្រូវបានCDCអនុម័ត
ព័ត៌មានជាតិ
អគារសាលាបឋមសិក្សា១ខ្នង ស្ថិតនៅក្នុងឃុំស្វាយជ្រះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ព័ត៌មានជាតិ
TOP NEWS: លោក ចូ បៃដិន រៀបចំក្រុមអ្នកច្បាប់ ដើម្បីតតាំងការប្តឹងទាស់លទ្ធផលឆ្នោតរបស់លោក ដូណាល់ ត្រាំ នៅតុលាការកំពូល
ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ​ចេញសេចក្តីសម្រេចចាត់តាំងឯកឧត្តម គឹម សន្តិភាព ​និងឯកឧត្តម ជិន ម៉ាលីន ជាអ្នកនាំពាក្យ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី