រដ្ឋសភា បន្ត​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​សំខាន់ៗ បម្រើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ រដ្ឋសភា បាន​បន្ត​សម័យប្រជុំ​លើក​ទី​៥ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​សំខាន់ៗ ដែល​បម្រើ​ដល់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ តាមរបៀប​វារៈ ដែល​បានអនុម័ត​កាលពី​សម័យប្រជុំ​រដ្ឋសភា កាលពី​ថ្ងៃទី​៥ ខែតុលា ម្សិលមិញ​។​

​សេចក្តីព្រាងច្បាប់ ដែល​រដ្ឋសភា លើក​យកមក​បន្ត​ពិភាក្សា និង​អនុម័ត ក្នុងសម័យ​ប្រជុំ​ថ្ងៃនេះ មាន​៖

១- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​។​

២- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖

  - កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​ម៉ាឡេស៊ី ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​។ 

   - កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង ការបង្ការ​ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​។​

៣- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​។​

៤- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តីពី​បត្យាប័ន​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​។​

៥- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុស្សី​។​

៦- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​មីណា​ម៉ា​តា ស្តីពី​បារត​។​

៧- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​វិសោធនកម្ម ពិធីសារ​ម៉ុងរ៉េអាល់ ស្តីពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​។​

៨- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​សេចក្តីព្រាងច្បាប់​ខាងលើ សុទ្ធសឹង​មាន​សារៈសំខាន់​នៅក្នុង​សង្គមជាតិ ដូចជា​ការជំរុញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ដូចជា​សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ មាន​គោលដៅ​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់ រចនាសម្ព័ន្ធ​ស្ថាប័ន និង​លើកកម្ពស់​សមត្ថភាព ស្ថាប័ន​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​៕

អត្ថបទដែលជាប់ទាក់ទង
​គ្រោះថ្នាក់ញឹកពេក! ផ្លូវ ៦០​ម៉ែត្រ​ ​ចាប់ពីផ្លូវលេខ២៧១ ​ដល់ផ្លូវជាតិលេខ២ ត្រូវបានកំណត់ល្បឿនបើកបរ​មិនឲ្យលើស ៤០គ.មក្នុង១ម៉ោង​
ព័ត៌មានជាតិ
​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ប្រគល់រថយន្តចំនួន ៧៥គ្រឿង​ ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព​ សម្រាប់ហ្វឹកហ្វឺន និងប្រតិបត្តិការ​
ព័ត៌មានជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានវិញ ក្រោយនៅមន្ទីរពេទ្យព្យាបាលកូវីដ-១៩ បានត្រឹមតែ៣ថ្ងៃ
អន្តរជាតិ
លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Kayleigh McEnany ឆ្លងជំងឺកូវីដ-១៩
អន្តរជាតិ
គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ផ្អាក មិន​រៀបចំ​សន្និបាត​បក្ស និង​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ទិវា​ជ័យជម្នះ ៧​មករា ដោយសារ​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី