លោក ចូ បៃដិន និង លោក ដូណាល់ ត្រាំ បញ្ចេញសាររៀងៗខ្លួនទៅកាន់អ្នកគាំទ្រ ស្របពេលលទ្ធផលបោះឆ្នោត បានចេញជាបន្តបន្ទាប់​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន កំពុងតាមដានលទ្ធផលបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី ដោយការបោះឆ្នោតប្រធានាធិបតីអាមេរិក កំពុងឈានទៅរកទីបញ្ចប់ក្នុងនោះរដ្ឋហាវ៉ៃ និងអាឡាស្កា នឹងត្រូវបញ្ចប់ក្រោយគេ ហើយការចេញលទ្ធផលបណ្តោះអាសន្ន ក៏ត្រូវបានឡើងជាបន្តបន្ទាប់ផងដែរ។

ជាក់ស្ដែងបេក្ខភាពមកពីបក្សទាំង ២ បានបង្ហាញពីជំនឿចិត្តក្នុងការឈ្នះរៀងខ្លួន ដោយលោក Joe Biden បានថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋ Delaware ដែលលោកកំពុងនាំមុខថា៖«យើងជឿជាក់ថាយើងកំពុងស្ថិតនៅលើផ្លូវ ដើម្បីឈ្នះការបោះឆ្នោតនេះ។ យើងបានដឹងដោយសារតែការបោះឆ្នោតដែលមិនធ្លាប់មានពីមុនមក … វានឹងចំណាយពេលបន្តិច។ យើងនឹងត្រូវអត់ធ្មត់»។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបង្ហោះសារនៅលើ Twitter ថា៖«យើងឡើងបានខ្ពស់» ព្រមទាំងបានអះអាងថា មានការប៉ុនប៉ងលួចសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតនេះទៀតផង។ លោកក៏បានបន្ថែមថានឹងធ្វើសេចក្តីថ្លែងការណ៍មួយនៅយប់នេះ ដោយបញ្ចប់ការសរសេររបស់គាត់ថា «ជ័យជំនះធំមួយ» ៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: លោក ពូទីន នឹងមិនអបអរសាទរលោក ចូ បៃដិន ទេដរាបណាបណ្តឹងនិងលទ្ធផលផ្លូវការមិនទាន់ប្រកាស
អន្តរជាតិ
BREAKING NEWS: គណបក្សលោកស្រី អ៊ុងសាន ស៊ូជី ប្រកាសជ័យជម្នះលើការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា
អន្តរជាតិ
ការបោះឆ្នោតនៅមីយ៉ាន់ម៉ាបង្ហាញថា គណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី មានការគាំទ្រខ្ពស់
អន្តរជាតិ
TOP NEWS: ភរិយានិងកូនប្រសារ ផ្តល់យោបល់ឱ្យលោក ដូណាល់ ត្រាំ ទទួលយកការបាត់បង់និងការចាញ់ក្នុងការបោះឆ្នោត
អន្តរជាតិ
COVID-19: នៅសហរដ្ឋអាមេរិកអាត្រាអ្នកឆ្លងកូវីដ១៩ បានឡើងដល់ជិត១០លានករណី
អន្តរជាតិ
លោក ចូ បៃឌិន ជឿជាក់ថានឹងឈ្នះតំណែងប្រធានាធិបតីអាមេរិក ស្របពេលសម្លេងឆ្នោតរបស់លោកកំពុងនាំមុខ លោក ដូណាល់ ត្រាំ
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី