(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ រយៈពេល ២ថ្ងៃ នៃពិធីបុណ្យអុំទូក គឺនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។ ពោលគឺនៅទូទាំងប្រទេស មានអ្នកជំងឺកូវីដ១៩ ចំនួន ២៩១នាក់។ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ២៨៣នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ ចំនួន ៨នាក់ ( បុរសជនជាតិខ្មែរ ៤នាក់ ស្ត្រីជនជាតិខ្មែរ ម្នាក់ បុរសជនជាតិប៉ូឡូញ ម្នាក់ បុរសជនជាតិបារាំង ម្នាក់ និងស្ត្រីជនជាតិបារាំង ម្នាក់ )៕



