សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកជនរួមជាតិកុំមើលស្រាល​ និងធ្វេសប្រហែសចំពោះជំងឺកូវីដ១៩ សូម្បីតែប្រធានាធិបតីអាមេរិកក៏ឆ្លងជំងឺនេះដែរ​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ​)៖​ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកជាថ្មីដល់ជនរួមជាតិជានិច្ច ពីការការពារ ជំងឺវីរុសកូវីដ-១៩ និងសូមឲ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។


ទំព័រ​ហ្វេសប៊ុក​សម្តេចតេជោ​ ហ៊ុន​ សែន​ នៅថ្ងៃអាទិត្យនេះ​ បានសរសេរថា​៖ 


សុខសប្បាយជាទេបងប្អូនជនរួមជាតិ?


ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងវាយលុកនៅទូទាំងពិភពលក គឺបានផ្លាស់ប្តូរនូវទម្លាប់រស់នៅ ទម្លាប់ធ្វើការងារ និងទម្លាប់ប្រាស្រ័យទំនាក់ទំនងគ្នាដែលយើងមិនធ្លាប់មានពីមុនដូចជាការពាក់ម៉ាស់ និងនៅឆ្ងាយគម្លាតដាច់ពីគ្នាជាដើម…។​ 


ដោយសារជំងឺកូវីដ-១៩ ពុំទាន់មានថ្នាំព្យាបាល ហើយឆ្លងរីករាលដាលលឿន សូម្បីតែប្រធានាធិបតីអាមេរិកក៏មានឆ្លងជំងឺនេះដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល នឹងពាក់ម៉ាសទៅតាមស្ថានភាពនឹងតម្រូវការចាំបាច់ជាក់ស្តែង។ សូមកុំមើលស្រាលនឹងធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ អោយសោះ។


សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ធ្វើដំណើរមានសុវត្ថិភាព និងបានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅក្នុងថ្ងៃចុងសប្តាហ៍



អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោតតាមឃុំ/សង្កាត់របស់ខ្លួន
ព័ត៌មានជាតិ
ឯកឧត្តម ឃួង ស្រេង ដឹកនាំកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជីកប្រឡាយតភ្ជាប់ពីផ្លូវជាតិលេខ ៤ បង្ហូរទៅបឹងកប់ស្រូវ
ព័ត៌មានជាតិ
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងនូវកំណែទម្រង់សាលារៀន៤ចំណុច ពីលទ្ធផលការសិក្សារបស់សិស្ស
ព័ត៌មានជាតិ
BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយា ឆាប់បានជាសះស្បើយពី ជំងឺកូវីដ១៩
អន្តរជាតិ
អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីដើម្បីសាងសង់ដំបូលផ្សារសំរោងយ៉ោងថ្មី
ព័ត៌មានជាតិ
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពត
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី