BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយា ឆាប់បានជាសះស្បើយពី ជំងឺកូវីដ១៩​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ បានផ្ញើសារជូនពរប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងភរិយា ឲ្យឆាប់បានជាសះស្បើយ ក្រោយធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី០២ តុលា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារដោយរៀបរាប់យ៉ាងដូច្នេះថា៖

«ឯកឧត្តម ដូណាល់ ត្រាំ, ប្រធានាធិបតីសហរដ្ឋអាមេរិក, ជាទីស្រឡាញ់រាប់អាន, ខ្ញុំ និងភរិយា មានការយកចិត្តទុកដាក់ជាខ្លាំងក្រោយទទួលដំណឹងថា ឯកឧត្តមប្រធានាធិបតី ព្រមទាំងលោកជំទាវ ឆ្លងវីរុសកូវីដ-១៩ ហើយក៏ស្របពេលដែលសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល កំពុងប្រយុទ្ឋប្រឆាំងនិងជំងឺដ៏កាចសាហាវនេះ រួមទាំងការដោះស្រាយផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងកម្រឹតជីវភាពរបស់ប្រជាជនជាដើម»។

សម្តេច ហ៊ុន សែន បានថ្លែងបន្តថា៖ «ខ្ញុំ និងភរិយា សូមជូនស័ព្ទសាធុការពរជ័យដ៏បវរ សូមឯកឧត្តម និងលោកជំទាវ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អបរិបូណ៌ឡើងវិញ។ សូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»។

អត្ថបទដែលជាប់ទាក់ទង
អភិបាលខេត្តប៉ៃលិន ចុះពនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
ព័ត៌មានជាតិ
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោតតាមឃុំ/សង្កាត់របស់ខ្លួន
ព័ត៌មានជាតិ
ឯកឧត្តម ឃួង ស្រេង ដឹកនាំកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជីកប្រឡាយតភ្ជាប់ពីផ្លូវជាតិលេខ ៤ បង្ហូរទៅបឹងកប់ស្រូវ
ព័ត៌មានជាតិ
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងនូវកំណែទម្រង់សាលារៀន៤ចំណុច ពីលទ្ធផលការសិក្សារបស់សិស្ស
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី