ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពត​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពត)៖ ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយលោក លាងរឿន សុធី អភិបាលក្រុងកំពត លោកចៅសង្កាត់ កម្លាំងនគរបាលក្រុង បានអញ្ជើញពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពត ក្នុងនោះឯកឧត្តម បានពិនិត្យផ្លូវបេតុងត្រើយកោះដែលនឹងត្រូវកសាងថ្មី ដែលមាន ទទឹង៨ម៉ែត្រ បណ្តោយប្រវែង៧៨២ម៉ែត្រ កម្រាស់១០សង់ទីម៉ែត្រ, ទីតាំងដីព្រលានយន្តហោះ, ផ្លូវបេតុងលានស្រូវដែលត្រូវធ្វើបកឌៀអមសងខាងផ្លូវ, ពិនិត្យផ្លូវរ៉ាដែលត្រូវតភ្ជាប់ និងផ្លូវដែលត្រូវកសាងផ្លូវបេតុងថ្មីនៅផ្លូវលាងឡានដែលស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។

ក្នុងការអញ្ជើញចុះពិនិត្យផ្លូវនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់សង្កាត់ពាក់ព័ន្ធរៀបចំពិនិត្យបោសសម្អាត កាយសម្រាមដែលកកស្ទះមាត់លូបង្ហូរទឹក និងពិនិត្យថែទាំផ្លូវជាប្រចាំ ព្រោះខេត្តកំពតជាខេត្តទេសចរណ៍ មានភ្ញៀវអញ្ជើញមកសម្រាកកម្សាន្តក្នុងថ្ងៃឈប់សម្រាក និងពិធីបុណ្យផ្សេងៗ ព្រមទាំងជាខេត្តដែលជាប់ចំណាត់ថ្នាក់ផ្ការំដួលបីទងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី