សម្តេចពញាចក្រី ហេង សំរិន ប្រគល់អំណោយ​ អង្ករ មី ទឹកសុទ្ធ និងសម្ភារៈផ្សេងទៀត​ ដល់តំណាងរាស្រ្តយកចែកជូនពលរដ្ឋរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រគល់ជូនដំណោយរបស់សម្តេច និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទំាងបានពីការចូលរួមរបស់សប្បុរសជនផ្សេងៗ មានដូចជា អង្ករចំនួន ២០០តោន មីចំនួន ២៨០៨ កេស ទឹកសុទ្ធចំនួន ១៤០០ កេស និងត្រីខ ចំនួន ១០០ កេស ដល់តំណាងរាស្រ្តដើម្បីយកទៅចែកជូនដល់ពលរដ្ឋដែលរងគ្រោះធម្មជាតិជំនន់ទឹកកភ្លៀង តាមខេត្តមួយចំនួនមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្ត ប៉ៃលិន ជាដើមនោះ។

ក្នុងពិធីប្រគល់អំណោយ នៅឯគេហដ្ឋាសសម្តេច ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨តុលានេះ សម្តេចអគ្គមហាពញចក្រី ហេង សំរិន បានសម្តែងការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បងអាយុជីវិត ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់អាយុជីវិតនៅក្នុងគ្រោះធម្មជាតិនេះ។ 

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរដល់តំណាងរាស្រ្តទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់សហការជាមួយកងកម្លាំងប្រដាប់គ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តកិច្ចការនេះទៀត រហូតដល់ស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ ហើយពលរដ្ឋបានវិលត្រលប់ទៅកាន់លំនៅដ្ឋាន ផ្ទះសម្បែង ដោយសុវត្ថិភាព។

ក្នុងនាមរដ្ឋសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់។

សម្តេចបានលើកឡើងថានោះជាកាយវិការដ៏ប្រពៃនេះបង្ហាញពីវប្បធម៌ចែករំលែក សាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាពលរដ្ឋ ដែលជានិច្ចកាលតែងតែជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ លំបាក គ្រោះអាសន្ន ដូចជាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ជាដើម។

ដោយសារកម្ពុជាអាចប្រឈមនឹងព្យុះ បង្កឲ្យមានភ្ញៀវធ្លាក់បន្ថែមទៀតនៅតំបន់មួយចំនួន រហូតដល់ថ្ងៃទី២១តុលាខាងមុខនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តដល់តំណាងរាស្រ្ត កងកម្លំាងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងប្រជាពលរដ្ឋ បន្តសកម្មភាពការពារ អន្តរាគមន៍ និងប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជញ្ចៀសគ្រោះថ្នាក់ធ្ងន់ធ្ងរ ពីគ្រោះធម្មជាតិនេះ។ 

សម្តេចបានលើកចិត្តដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ស្ថាប័នជំនាញគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ទ្រព្យសម្បត្តិ និងសុខភាពប្រជាពលរដ្ឋ កំពុងស្នាក់នៅទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន៕


អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ហ៊ុន ម៉ានី ​អបអរសាទរចំពោះបេក្ខជនជ័យលាភីអាហារូបករណ៍ថ្នាក់ឯកទេសវេជ្ជសាស្រ្ដចំនួន ៧២រូប ​ដែលនឹងចេញទៅបន្ដការសិក្សានៅប្រទេសបារាំង​
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង​ចំនួន ៣,៣៨៤គ្រួសារ នៅខណ្ឌដង្កោ
ព័ត៌មានជាតិ
​ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿ និងកុំទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែមតាមអនឡាញ ​មកព្យាបាលខ្លួនឯង ព្រោះអាចគ្រោះថ្នាក់ដល់អាយុជីវិត​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លារបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ​ និងឧបត្ថម្ភគ្រួសារសពដែលស្លាប់ដោយជំនន់ទឹកភ្លៀង ​ក្នុងមួយគ្រួសារ១០លានរៀល
ព័ត៌មានជាតិ
កងកម្លាំងអន្តរាគមន៍ចំនួន​ ១៣៥រូប ​បានបញ្ចប់វគ្គបំប៉នទប់ទល់ ប្រឆាំងបាតុកម្ម កុបកម្ម ភេរវកម្ម ​និងការចាប់ខ្លួនបែប VIP​
ព័ត៌មានជាតិ
ក្រសួងធនធានទឹក៖ ​ដាច់ខ្នងអាងតាម៉េងក្នុងស្រុកថ្មពួកប្រវែង ​៥ម៉ែត្រ ​និងត្រូវបានទទួលរងគ្រោះដោយទឹកជំនន់ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី