​ទំនប់ទឹកវារីអគ្គិសនីកំចាយ ​ខេត្តកំពត នឹងត្រូវ​បើកទ្វាររំដោះទឹក អាចបង្កការលិចលំនៅឋាន​ តាមដងព្រែកកំពង់បាយ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ខេត្តកំពត)៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពត បានចេញសេចក្តីដំណឹង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ដោយប្រកាស​ឲ្យ​បងប្អូនប្រជាពលរដ្ឋ ដែលមានភូមិសាស្ត្ររស់នៅអមសងខាងដងព្រែកកំពង់បាយ ​ប្រុងប្រយ័ត្ន ចំពោះការជន់លិចលំនៅឋាន ដោយសារ​ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា ស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧៖០០នាទីព្រឹក មានកម្ពស់ ១៤៨.៨៩ម៉ែត្រ ទឹកហូរចូលអាងមានចំនួន ៧៣៦.៥០ម៉ែត្រគូប ក្នុង ១វិនាទី។ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក តាមលក្ខណៈបច្ចេកទេស ដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីដែលមានភ្លៀងធ្លាក់នៅតែបន្តធ្លាក់។

សេចក្តីជូនដំណឹង បញ្ជាក់ថា ការបើកទ្វារទឹកនេះ អាចនឹងបណ្ដាលឱ្យជន់លិចនៅភូមិសាស្ត្រ នៅអមសងខាងដងព្រែកកំពង់បាយ​ ក្នុងទឹកដីខេត្តកំពត​៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ស សុខា ជួបសំណេះសំណាល ​និងប្រគល់អំណោយជូនគ្រួសារយុទ្ធជនពលី ​និងមរណៈ ១១១គ្រួសារ នៅស្រុកស៊ីធរកណ្តាល​
ព័ត៌មានជាតិ
សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ទាន់ចំនួន ១០ម៉ឺន​ដុល្លារ ​ក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់នៅកម្ពុជា
ព័ត៌មានជាតិ
បាតុករថៃនៅតែប្រមូលផ្តុំគ្នា នៅកណ្តាលក្រុងបាងកក ទោះបីម្សិលមិញនេះឈានដល់ការបាញ់ទឹកបំបែកហ្វូងបាតុករក៏ដោយ
ព័ត៌មានជាតិ
អាជ្ញាធរថៃ ឈានដល់ការប្រើប្រាស់ឡានទឹកបាញ់បំបែកហ្វូងបាតុករ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ការជួយ​គ្នា ក្នុង​គ្រា​មាន​អាសន្ន គឺជា​រឿង​សំខាន់បំផុត ក្នុងនាម​យើង​ជា​ខ្មែរ​
ព័ត៌មានជាតិ
Good News៖ ស្ថានភាព​កម្ពស់​ទឹក​នៅ​បណ្តោយ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត កំពុង​បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់​បន្ថែម នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី