សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ទាន់ចំនួន ១០ម៉ឺន​ដុល្លារ ​ក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់នៅកម្ពុជា​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ តាមរយៈទីភ្នាក់ងារផ្តល់ជំនួយ​របស់សហរដ្ឋអាមេរិក USAID សហរដ្ឋអាមេរិកផ្តល់ថវិកាសរុបចំនួន ១០០ ០០០ ដុល្លា ជាជំនួយមនុស្សធម៌បន្ទាន់ ដើម្បីជួយក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែតុលានេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានលើកលើកងថា នៅទូទាំងប្រទេសកម្ពុជា ភ្លៀងដ៏ច្រើន តាំងពីដើមខែតុលាមក បានបណ្តាលឲ្យមានគ្រោះទឹកជំនន់ភ្លាមៗ ដែលបណ្តាលឲ្យមនុស្សចំនួនយ៉ាងតិច ១៦ នាក់ស្លាប់ ប៉ះពាល់ដល់មនុស្សចំនួនជាង ១៩៤ ០០០ នាក់ បណ្តាលឲ្យមានការខូចខាតច្រើនកន្លែង ហើយគេមានការពិបាកក្នុងការចូលដល់សហគមន៍​ជាច្រើន ដែលរងគ្រោះខ្លាំង។

ជាការឆ្លើយតប ការិយាល័យផ្នែកជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID ធ្វើជាដៃគូជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយសម្រាប់គ្រាបន្ទាន់​ ដល់មនុស្សដែលរងការប៉ះពាល់​ដោយទឹកជំនន់​នេះ។ 

ជាមួយនឹងភ្លៀងខ្លាំង និងព្យុះដែលត្រូវបានព្យាករណ៍ សម្រាប់ពេលប៉ុន្មានថ្ងៃខាងមុខ​នេះ អ្នកជំនាញផ្នែកគ្រោះមហន្តរាយ​នៃទីភ្នាក់ងារ USAID បន្តតាមដានសេចក្តីត្រូវការផ្នែកមនុស្សធម៌ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងស្រុកសម្រាប់គ្រាអាសន្ន និងដៃគូរបស់យើងនៅនឹងកន្លែង។ 

គិតតាំងពីឆ្នាំ ២០១៨ មក ជំនួយ​របស់ទីភ្នាក់ងារ USAID បានជួយអង្គការ WFP នៅក្នុងការចាប់ដំណើរការទំរង់កម្មវិធីគ្រប់ជ្រុងជ្រោយលើកដំបូងបង្អស់ ស្តីពីការគ្រប់គ្រងហានិភ័យនៃមហន្តរាយ (កម្មវិធីសម្រាប់តាមដាន​ស្ថាន​ភាព និងផលប៉ះពាល់ភ្លាមៗ) នៅកម្ពុជា ដើម្បីពង្រឹងការត្រៀមរៀបចំទប់ទល់ និងការឆ្លើយតប ដើម្បីសង្រ្គោះជីវិត និងកាត់បន្ថយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច សង្គម ដោយសារមហន្តរាយធម្មជាតិ។

គិតតាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង ៧ លានដុល្លាសម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយ ការត្រៀមរៀបចំបង្ការជាមុន និងជំនួយសម្រាប់កាត់បន្ថយហានិភ័យ នៅកម្ពុជា។ តាមរយៈភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកថែមទាំងកំពុងតែពង្រឹងការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបនៅក្នុងស្រុក នៅទូទាំងប្រទេសទាំង ៥ ក្នុងតំបន់មេគង្គក្រោម ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
ទេសរដ្ឋមន្ត្រី គន់ គីម៖ «ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ​ជាទុក្ខលំបាករបស់សម្តេចតេជោ និងរាជរដ្ឋាភិបាល»​
ព័ត៌មានជាតិ
ក្រុមហ៊ុន ហ៊ួត ជា ​ប្រារព្ធពិធីជួបជុំក្រុមគ្រួសារ ហ៊ួត ជា​ ដ៏ធំប្រចាំឆ្នាំ២០២០ ទូទាំងប្រទេស​
ព័ត៌មានជាតិ
ទឹកដែលធ្លាប់ជន់លិចខ្លាំង​បានស្រកចុះយ៉ាងលឿន ​​បន្ទាប់ពីការដ្ឋានជីកប្រឡាយស្របផ្លូវរថភ្លើង ​និងស្របមហាវិថី ​ឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៤ ដល់បឹងតាមោក រួចរាល់១០០ភាគរយ​
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​បន្តផ្ញើសារ៤ចំណុចសំខាន់ៗ ​ក្រើនរំលឹកប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នក្នុងស្ថានភាពគ្រោះទឹកជំន​ន់
ព័ត៌មានជាតិ
កត់ទុក! ​លេខទូរស័ព្ទប្រចាំការ ២៤ម៉ោង ​សម្រាប់ដោះស្រាយបញ្ហាទឹកជំនន់ នៅមូលដ្ឋានខណ្ឌដង្កោ​
ព័ត៌មានជាតិ
ឯកឧត្តម ស សុខា ជួបសំណេះសំណាល ​និងប្រគល់អំណោយជូនគ្រួសារយុទ្ធជនពលី ​និងមរណៈ ១១១គ្រួសារ នៅស្រុកស៊ីធរកណ្តាល​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី